ឈ្លោះគ្នាបែកផ្សែង ពេលនេះប្រមាញ់បាន ចៀវៃ ឈររាំស៊ិចស៊ីជាមួយប្តីយ៉ាងរំភើយ

//s11.kh1.co/2f/2f7055d2b9d70ad28fb95008690a613bf283e59f.jpg
តារា & កម្សាន្ដ

 ០៩-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ជាមួយនឹងរូបថតពីភាពផ្អែមល្ហែម របស់ប្តីប្រពន្ធឈ្មោះ Ruby Lin ហៅ ព្រះនាងចៀវៃ និង លោក Wallace Huo បានបែកធ្លាយក្រោយមានពាក្យចចាមអារ៉ាមថាអ្នកទាំងពីរ បានបែកបាក់គ្នា។

តៃវ៉ាន់៖ កាលពីថ្ងៃទី ៧ ខែវិច្ឆិកា កាសែតធំ ៗ មួយចំនួនដូចជា Sina Sohu Sina បណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅកាន់មហាជន នៅពេលដែលបានចែករំលែករូបភាពដ៏កម្រ និងអំឡុងពេលរឿងរ៉ាវក្តៅគគុក របស់ជីវិតគូប្តី ប្រពន្ធតារាប្រុសស្រី Ruby Lin ហៅ ព្រះនាងចៀវៃ និងលោក Wallace Huo ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងឃ្លីបខ្លីដែលគេបានចែកចាយលើបណ្តាញសង្គម គេសង្កេតឃើញថា ទាំងប្ដីទាំងប្រពន្ធ បានឡើងលើឆាកច្រៀងបទមនោសញ្ចោតនា មិនត្រឹមតែប៉ុណ្ណោះ ពួកគេទាំងពីរ បានលើកស្រាផឹកខ្វែងដៃ យ៉ាងផ្អែមល្ហែមជាមួយគ្នាទៀតផង។

 អ្វីដែលគួរឱ្យកត់សម្គាល់ គូស្វាមីភរិយាមួយនេះ បានធ្វើឲ្យទស្សនិកជនរាល់គ្នាចំហរមាត់ធំៗ ខណៈពេលដែល Wallace Huo បានឡើងច្រៀងចម្រៀង នៅលើឆាក នៅពេលនោះ Ruby Lin បានបញ្ចេញសមត្ថភាព រាំស៊ិចស៊ីរបស់នាងយ៉ាងរោលរាល ក្នុងកណ្តាលពិធីជប់លៀង ដែលធ្វើឲ្យអ្នកចូលរួម មានភាពស្រឡាំងកាំងតែម្តង។

ទោះយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៉ីនធើណែតជាច្រើន បាននិយាយថា ប្រហែលជាអ្នកម៉ាក់កូនមួយរូបនេះ មានសភាពស្រវឹង បានធ្វើកាយវិការ ឱបប្តីរបស់នាង ជាមួយក្បាច់រាំ យ៉ាងស៊ិចស៊ីនៅលើឆាកបែបនេះ។

លើសពីនេះ គេបានបន្ថែមទៀតថា អ្នកទាំងពីរមើលទៅពិតជាមានភាពផ្អែមល្ហែម និងរីករាយជាមួយគ្នាយ៉ាងខ្លាំង វាផ្ទុយស្រឡះ ខុសពី ពាក្យចចាមអារ៉ាម អំពីការប្រេះឆាលែងលះគ្នា របស់ពួកគេទៅវិញ៕

សូមទស្សនារូបខាងក្រោម៖

Ruby Lin ក្នុងពិធីជប់លៀង និងស្វាមី
Ruby Lin ក្នុងពិធីជប់លៀង និងស្វាមី
Ruby Lin ក្នុងពិធីជប់លៀង
Ruby Lin ក្នុងពិធីជប់លៀង
Ruby Lin ក្នុងពិធីជប់លៀង
Ruby Lin ក្នុងពិធីជប់លៀង
Ruby Lin ផឹកស្រាខ្វែងដៃគ្នាជាមួយស្វាមី
Ruby Lin ផឹកស្រាខ្វែងដៃគ្នាជាមួយស្វាមី
Ruby Lin រាំស៊ិចស៊ី
Ruby Lin រាំស៊ិចស៊ី
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T