ឧទ្ធម្ភាគចក្រដឹកជញ្ជូនបេះដូងសម្រាប់វះកាត់ ស្រាប់តែធ្លាក់នៅលើដំបូលមន្ទីរពេទ្យ ហើយបេះដូងវិញ ត្រូវគ្រូពេទ្យជំពប់ជើងដួល ធ្វើឲ្យធ្លាក់ពីដៃទៀត (មានវីដេអូ)

//s11.kh1.co/c0/c0bb8cd7cbf810f967b1f29dd8e9f9b013a02389.jpg
សង្គម

 ០៨-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

កាលពីថ្ងៃសុក្រ នាវេលាម៉ោង៣:១៥នាទីរសៀល (ម៉ោងក្នុងសហរដ្ឋអាមេរិក) មានហេតុការណ៍ឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿង បានមានបញ្ហានៅពេលបម្រុងចុះចតនៅលើដំបូលមន្ទីរពេទ្យ ដែលបណ្ដាលឲ្យផ្អៀងចំហៀងធ្លាក់តែម្ដង។

អាមេរិក៖ កាលពីថ្ងៃសុក្រ នាវេលាម៉ោង៣:១៥នាទីរសៀល (ម៉ោងក្នុងសហរដ្ឋអាមេរិក) មានហេតុការណ៍ឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿង បានមានបញ្ហានៅពេលបម្រុងចុះចតនៅលើដំបូលមន្ទីរពេទ្យ ដែលបណ្ដាលឲ្យផ្អៀងចំហៀងធ្លាក់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿងខាងលើនេះ បានដឹកជញ្ជូនបេះដូងដែលបរិច្ចាគពីមន្ទីរពេទ្យ Grossmont Hospital មកកាន់មន្ទីរពេទ្យ Keck Hospital ដើម្បីទុកសម្រាប់ធ្វើការវះកាត់ជូនទៅដល់អ្នកជំងឺ។ ហើយក្នុងដំណើរហោះហើរនេះ មានគ្រូពេទ្យចំនួនពីរនាក់ និងអ្នកបើកឧទ្ធម្ភាគចក្រម្នាក់ផងដែរ តែយ៉ាងណាមិញ ពួកគេទាំងបីមិនបានរងរបួសធ្ងន់ធ្ងរឡើយ។

តាម​រយៈវីដេអូឃ្លីបមួយ នៅនាទី០.៣៧ បង្ហាញឲ្យឃើញថា ក្រុមអ្នកជួយសង្គ្រោះ បានព្យាយាមយកកញ្ចប់មួយដែលមានបេះដូង ចេញពីក្នុងឧទ្ធម្ភាគចក្រយ៉ាងប្រុងប្រយ័ត្នបំផុត និងហុចទៅឲ្យគ្រូពេទ្យម្នាក់។ ក្រោយពីទទួលយកកញ្ចប់បេះដូងមិនបានប៉ុន្មានផង ស្រាប់តែគ្រូពេទ្យរូបនោះ ដើរជំពប់ជើងដួល និងបណ្ដាលឲ្យបេះដូងធ្លាក់ពីដៃភ្លាមៗ។

បើទោះជាយ៉ាងណាក្ដី កញ្ចប់បេះដូងមិនមានការខូចខាតអ្វីឡើយ និងត្រូវបានក្រុមគ្រូពេទ្យ យកទៅធ្វើការវះកាត់ឲ្យអ្នកជំងឺយ៉ាងទាន់ពេល។ ហើយជុំវិញការធ្លាក់ឧទ្ធម្ភាគចក្រ គេមិនទាន់ដឹងច្បាស់ពីមូលហេតុនៅឡើយទេ តែការស៊ើបអង្កេតកំពុងបើកដំណើរការផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពនៅលើដំបូលមន្ទីរពេទ្យបន្ទាប់ពីធ្លាក់
ទិដ្ឋភាពនៅលើដំបូលមន្ទីរពេទ្យបន្ទាប់ពីធ្លាក់
ទិដ្ឋភាពនៅលើដំបូលមន្ទីរពេទ្យបន្ទាប់ពីធ្លាក់
ទិដ្ឋភាពនៅលើដំបូលមន្ទីរពេទ្យបន្ទាប់ពីធ្លាក់
គ្រូពេទ្យដែលជំពប់ជើងដួល
គ្រូពេទ្យដែលជំពប់ជើងដួល
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T