ឥទ្ធិពលកូនព្យុះឈ្មោះ អេតូ នឹងចូលមកដល់ភាគខាងកើតប្រទេសកម្ពុជា នាថ្ងៃទី១១ ខែវិច្ឆិកាខាងមុននេះ

//s11.kh1.co/58/58cc3680da5efc6bd7179161703cd22f60eaf45d.jpg
សង្គម

 ០៨-វិច្ឆិកា-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ឥទ្ធិពលនៃកូនព្យុះទី២១ ឈ្មោះ អេតូ (ETAU) នឹងចូលមកដល់ភាគខាងកើតនៃប្រទេសកម្ពុជា នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុននេះ។

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆកា ឆ្នាំ២០២០ នេះ បានឲ្យដឹងថា ឥទ្ធិពលនៃកូនព្យុះទី២១ ឈ្មោះ អេតូ (ETAU) នឹងចូលមកដល់ភាគខាងកើតនៃប្រទេសកម្ពុជា នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុននេះ។ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅប្រទេសកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន ហើយរលកសមុទ្រមានកម្ពស់មធ្យម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន ជាពិសេសបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ មេត្ដាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ណាមួយ ដែលអាចកើតឡើងជាយថហេតុ៕

សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោមនេះ៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T