ភ្នំពេញ៖ អាចនិយាយបានថា បច្ចុប្បន្ន កំពូលតារាចម្រៀងប្រុសដ៏ល្បីលោក ព្រាប សុវត្ថិ ជោគជ័យគ្រប់ផ្នែក គ្រប់រឿងតែម្ដង មិនថា ការងារសិល្បៈ ជំនួញ ឬជីវិតប្ដីប្រពន្ធនោះទេ។ បើងាកមកមើល ការរស់នៅប្រចាំថ្ងៃជាមួយគ្រួសារវិញ គេតែងតែឃើញតារារូបនេះ បង្ហាញភាពស្វីតៗដាក់ភរិយាជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម្យ៉ាងវិញទៀត បើទោះបី តារារូបនេះ មានភាពមមាញឹកជាមួយការងារច្រើនយ៉ាងណាក្ដី ក៏លោកនៅតែឆ្លៀតពេល នៅក្បែរគ្រួសារ និងផ្ដល់ភាពស្និទស្នាលជាមួយភរិយា និងកូនៗ ជាពិសេស គ្រប់សកម្មភាពរបស់តារារូបនេះ តែងតែធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរពីជីវិតប្ដីប្រពន្ធលោកគ្រប់គ្នា។ លើសពីនេះទៅទៀត មួយរយៈចុងក្រោយនេះ លោក ព្រាប សុវត្ថិ និងភរិយា ក៏ឧស្សាហ៍ថតវីដេអូ បង្ហោះលើបណ្ដាញសង្គមឲ្យហ្វេនបានឃើញពីទំនាក់ទំនងប្រពន្ធអ្នកទាំងពីរផងដែរ។
ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះ បានថតវីដេអូនឹងភរិយាសាជាថ្មី តែអ្វីដែលគេគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនោះ ក្នុងវីដេអូថ្មីនេះ គេឃើញលោក និងភរិយា បានបង្ហាញនៅក្ដីស្រលាញ់ចំណោះគ្នាខ្លាំងឡើង ថែមទាំងបានអោបគ្នាយ៉ាងស្អិតរមួតតែម្ដង។ មិនតែប៉ុណ្ណោះ បើមើលតាមទឹកមុខអ្នកទាំងពីរ បានបង្ហាញនៅស្នាមញញឹមយ៉ាងមានក្ដីសុខចំពោះគ្នាទៅវិញទៅមកទៀតផង។ ក្នុងនោះដែរ ក្រោយទស្សនិកជនជាច្រើន បានឃើញនៅវីដេអូថ្មីតារារូបនេះរួច មានហ្វេនៗជាច្រើនប៉ងចង់បានជីវិតគូដូចតារារូបនេះគ្រប់ៗគ្នាតែម្ដង៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖