កម្របានឃើញ! ជនជាតិរុស្ស៊ីម្នាក់ ថតបាននៅពេលត្រីបាឡែនបំបៅដោះកូន

//s11.kh1.co/5e/5ea43e827f69e325cd1f9987960cf2fb62a71c8d.jpg
សង្គម

 ០៧-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

អ្នកថតរូបជនជាតិរុស្ស៊ីម្នាក់​ ផ្ដិតបានរូបភាពស្ទើរតែមិនគួរឲ្យជឿនៃត្រីបាឡែនដ៏ធំមួយក្បាល ខណៈពេលវាកំពុងបំបៅដោះកូន នៅក្រោមផ្ទៃទឹក។

រុស្ស៊ី៖ អ្នកថតរូបជនជាតិរុស្ស៊ីម្នាក់​ ផ្ដិតបានរូបភាពស្ទើរតែមិនគួរឲ្យជឿនៃត្រីបាឡែនដ៏ធំមួយក្បាល ខណៈពេលវាកំពុងបំបៅដោះកូន នៅក្រោមផ្ទៃទឹក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Mike Korostelev មានវ័យ​ ៣៨ឆ្នាំ មកពីទីក្រុងមូស្គូ បានប្រទះនឹងមេត្រីបាឡែនមួយក្បាល រួមនឹងកូនរបស់វាមួយចំនួនទៀត ខណៈពេលលោកបានមុជទៅក្នុងមហាសមុទ្រឥណ្ឌា និងបានចាប់យករូបភាពដ៏កម្រទាំងនោះ មករក្សាទុក។ វាបានបង្ហាញពីមេត្រីបាឡែន ដែលកំពុងបញ្ចេញទឹកដោះចូលនៅក្នុងផ្ទៃទឹក សម្រាប់កូនៗរបស់វា ដែលកំពុងរង់ចាំយ៉ាងអន្ទះសា។

បន្ទាប់ពីបានឃើញដូច្នេះ លោក Mike បាននិយាយថា៖

វាពិតជាសំណាងរបស់ខ្ញុំណាស់ ដែលស្ថិតនៅទីនោះ ហើយកៀកនឹងត្រីបាឡែនទៀតផង។

លោក Mike 

គួរឲ្យដឹងដែរថា ត្រីបាឡែនដែលលោក Mike ប្រទះឃើញនោះ មានដោះបញ្ច្រាស ដូច្នេះនៅពេលកូនរបស់វាឃ្លាន ពួកវាត្រូវហែលទៅខាងក្រោមមេត្រីបាឡែន ដើម្បីធ្វើឲ្យមានរំញោចនៅចុងដោះមេរបស់វា ហើយទឹកដោះនឹងបញ្ចេញទៅក្នុងផ្ទៃទឹកតែម្ដង។

តាមការស្រាវជ្រាវបង្ហាញថា ត្រីបាឡែន Sperm Whale គឺអាចបំបៅកូនរបស់វាតាមរបៀបនេះ ពីព្រោះលក្ខណៈនៃមាត់របស់ពួកវា ពិបាកក្នុងការជញ្ជក់ផ្ទាល់ណាស់៕

សូមទស្សនារូបភាពខាងក្រោម៖

ត្រីបាឡែន ពេលបំបៅដោះកូន
ត្រីបាឡែន ពេលបំបៅដោះកូន
ត្រីបាឡែន ពេលបំបៅដោះកូន
ត្រីបាឡែន ពេលបំបៅដោះកូន
ត្រីបាឡែន 
ត្រីបាឡែន 
ត្រីបាឡែន 
ត្រីបាឡែន 
ត្រីបាឡែន 
ត្រីបាឡែន 
ត្រីបាឡែន 
ត្រីបាឡែន 
ត្រីបាឡែន 
ត្រីបាឡែន 
ត្រីបាឡែន 
ត្រីបាឡែន 
ត្រីបាឡែន 
ត្រីបាឡែន 
ត្រីបាឡែន 
ត្រីបាឡែន 
ត្រីបាឡែន 
ត្រីបាឡែន 
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T