កូរ៉េខាងត្បូង៖ កាលពី ថ្ងៃទី ៦ ខែវិច្ឆិកា នៅក្នុងកម្មវិធី «Entertainment Relay Live» ដែលបានធ្វើបទសម្ភាសន៍ តារាសម្តែងរូបសង្ហា លោក Gong Yoo ទាក់ទងទៅនឹង រូបលោក កំពុងផ្សព្វផ្សាយ ខ្សែរភាគយន្តថ្មី នឹងត្រូវចាក់ផ្សាយនាពេលខាងមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះដែរ កំពុងតែសម្ភាសន៍ មានអ្នកយកព័ត៌មានម្នាក់ បានលើកឡើងនូវចំណុចដ៏រសើប ទៅតារាសម្តែងប្រុសរូបនេះថា នៅពេលដែល Idol ស្រីត្រូវបានគេសួរថា តើអ្នកណាជា Idea Type របស់ពួកគេ ដឹងទេ ថាពួកគេច្រើនតែនិយាយថាគឺរូបលោក Gong Yoo សូម្បីតែ Lisa សមាជិកក្នុងក្រុម BLACKPINK ក៏ Idea type លោកដែរ។
មិនបង្អង់យូរ តារាសម្តែងចាស់វស្សារូបនេះ បានឆ្លើយតបទាំងមុខ ក្រហម ជាមួយនឹងការអៀនទៀតនោះ បានធ្វើឲ្យរូបលោក ពោលពាក្យដូច្នេះថា៖
ខ្ញុំបានឃើញ ព័ត៌មានរឿងនេះ នាងបានសុំហត្ថលេខារបស់ខ្ញុំ! ដូច្នេះខ្ញុំក៏បានផ្ញើរឱ្យនាង ទោះបីជាខ្ញុំមិនបានឱ្យនាងដោយផ្ទាល់ដៃក៏ដោយ។
បន្ទាប់ពីនេះតារាប្រុស វ័យ ៤១ឆ្នាំរូបនេះ ថែមទាំងបានអរគុណដល់សមាជិក Lisa ក្រុម BLACKPINK ដែលបានចូលចិត្តរូបលោក ក៏ដូចជា ស្រលាញ់ការសម្តែង និងតាមដានរឿងរបស់លោក ដែលសម្តែងផងដែរ៕
សូមទស្សនារូបខាងក្រោម៖




