ជប៉ុន៖ ក្រុមអ្នកស្រាវជ្រាវជប៉ុន បានបង្កើតដៃមនុស្សយន្ដដែលយកត្រាប់តាមបទពិសោធន៍នៃការដើរកាន់ជាមួយមិត្ដស្រី ហើយវាត្រូវបានគេហៅថា Osampo Kanojo ដែលបានបង្កើតឡើងសម្រាប់មនុស្សមួយចំនួន ដែលពិបាកស្វែងរកដៃគូ។ មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីជួយកាត់បន្ថយភាពឯកាកំឡុងពេលវីរុសកូរ៉ូណារាតត្បាត វាក៏ត្រូវបានគេរំពឹងថានឹងជួយជំរុញឲ្យអ្នកប្រើប្រាស់ ធ្វើលំហាត់ប្រាណបានច្រើន តាមរយៈការដើរផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សOsampo Kanojo ត្រូវបានរចនាឡើងប្រកបដោយគំនិតច្នៃប្រឌិតរបស់អ្នកស្រាវជ្រាវផ្នែកវិស្វកម្មចំនួន៤នាក់ មកពីសកលវិទ្យាល័យ Gifu។ ឧបករណ៍នេះ មិនដូចជាដៃរបស់ម៉ាឡាកាំងដែលមានភាពរឹងមាំនោះទេ ប៉ុន្ដែវាត្រូវបានផលិតពីជ័រទន់ និងភ្ជាប់មកជាមួយឧបករណ៍កម្ដៅ ដែលអាចផ្ដល់សំណើម (បែកញើស) ដូចជាដៃមនុស្សស្រីពិតៗអីចឹងដែរ។
ដោយឡែក មុខងារពិសេសដែលអាចជាចំណុចគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ឧបករណ៍នេះ ក៏អាចធ្វើចលនាចាប់ដៃត្រលប់មកអ្នកប្រើប្រាស់វិញផងដែរ។ លើសពីនេះ វាថែមទាំងអាចបញ្ចេញសំឡេងនៃជំហានដើររបស់មនុស្សស្រី ក៏ដូចជាដង្ហើមរបស់មនុស្សស្រីជាដើម ដែលនឹងឮចេញពីទូរសព្ទដៃរបស់អ្នកប្រើប្រាស់ផ្ទាល់តែម្ដង៕
សូមទស្សនារូបភាពខាង និងវីដេអូខាងក្រោម៖