ថៃ៖ កាលពីថ្ងៃទី ៤ ខែវិច្ឆិកា យោងតាមសារព័ត៌មាន Bangkok Post បានរាយការណ៍ឲ្យដឹងថា តុលាការព្រហ្មទណ្ឌ បានសម្រេច កាត់ទោស អតីតតារាចម្រៀងស្រី នាង Prissana Praisaeng ព្រមទាំងស្វាមីរបស់នាង ឲ្យជាប់ពន្ធនាគារ រយៈពេល ៣៨ ឆ្នាំ និង ៩ ខែ ពីបទ ជួញដូរគ្រឿងញៀន និងលាងលុយកង្វក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអតីតតារាចម្រៀងស្រីរូបនេះ ត្រូវបានមហាជនជាច្រើនស្គាល់ឈ្មោះថា Pookie ព្រមទាំងមានភាពល្បីល្បាញ នៅក្នុងបទចម្រៀង Sha-La-La-La កាលពី ២០ ឆ្នាំកន្លងទៅនេះ ។
នៅក្នុងនោះដែរ បានឲ្យដឹងទៀត អតីតតារាស្រី នាង Pookie និង ស្វាមីរបស់នាង ឈ្មោះ Cholavit Keetatraku ត្រូវបង់ប្រាក់ពិន័យ ចំនួន ៣.៦ លានបាត ដែលប្រហាក់ប្រហែលនឹង ១១ ម៉ឺនដុល្លាអាមេរិក ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖


