ក្រោយឈ្លោះគ្នាបែកផ្សែងតាមផ្លូវ ពេលនេះប្រមាញ់បាន ចៀវៃ ដើរកៀកកើយស្វាមីយ៉ាងរំភើយ

//s9.kh1.co/c8/c8ddaf30679d6fc4fe41022fd835c5266a0ad62a.jpg
តារា & កម្សាន្ដ

 ០៤-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីមានជម្លោះនៅក្នុងទំនាក់ទំនងប្ដីប្រពន្ធ ដែលធ្វើឲ្យគេឯងសង្ស័យពីទំនាក់ទំនងប្រេះឆា ពេលនេះ ស្រាប់តែ តារាស្រី​ Ruby Lin និង ស្វាមី ត្រូវគេចាប់បានរូបភាព កំពុងតែបណ្ដើរគ្នាយ៉ាងទំនង

តៃវ៉ាន់៖ មួយរយៈនេះ ជីវិតប្ដីប្រពន្ធ តារាប្រុសស្រី លោក Wallace Huo និង Ruby Lin ហៅ ព្រះនាងចៀវៃ កំពុងតែត្រូវបានហ្វេនៗជាច្រើន តាមដានពីបញ្ហាដែលមានពាក្យចចាមអារ៉ាមពីការលែងលះ ក្រោយពេលមានរឿងឈ្លោះប្រកែកគ្នានៅតាមដងផ្លូវ កាលពីកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ លុះមកដល់ពេលថ្មីៗនេះ ស្រាប់តែ ទំព័រ Sohu បានរាយការណ៍ថា Ruby Lin និងស្វាមី ត្រូវបានគេមើលឃើញ ក្នុងពេលដែល អ្នកទាំងពីរ កំពុងតែចាកចេញពីផ្ទះរបស់មិត្តរួមសិល្បៈម្នាក់ ដោយនៅក្នុងនោះ បានបង្ហាញឲ្យឃើញថា តារាសម្តែងស្រីតៃវ៉ាន់រូបនេះ ថែមទាំងបានឱបដៃស្វាមីរបស់ខ្លួន ដើម្បីបញ្ជាក់ពីទំនាក់ទំនងរបស់អ្នកទាំងពីរ ដែលកំពុងតែមានភាពល្អប្រសើរនឹងគ្នាដូចដើម បន្ទាប់ពី មានជម្លោះកាលពីមុននេះ។

មិនត្រឹមតែប៉ុណ្ណោះ យោងតាមសារព័ត៌មាន បានបង្ហាញទៀតថា ការពិតទៅ អ្នកទាំងពីរ បានទៅចូលរួមពិធីខួបកំណើតរបស់មិត្តសិល្បៈម្នាក់នេះជាមួយគ្នា ប៉ុន្តែគ្រាន់តែបានបង្ហាញរូបភាព ដែលមានតែរូបរបស់ លោក Wallace Huo តែប៉ុណ្ណោះ ទើបបានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយចិន ជឿជាក់ថា តារាសម្តែងប្រុសរូបនេះ បានចេញទៅក្រៅតែម្នាក់ឯង និងធ្វើឲ្យគេសង្ស័យ ពីទំនាក់ទំនងប្រេះឆា រវាងប្ដីប្រពន្ធអ្នកទាំងពីរ ។ 

យ៉ាងណាមិញ ចំពោះការសង្ស័យនេះ តារាស្រី Ruby Lin ក៏បានប្រើវិធីជាច្រើន ដើម្បីបញ្ជាក់ថា ជីវិតអាពាហ៍ពិពាហ៍របស់នាង គឺមិនមានបញ្ហាអ្វីនោះទេ ជាពិសេស កាលពីមុននោះ នាងថែមទាំងពាក់ចិញ្ចៀនរៀបការ ដើម្បីទៅចូលរួមកម្មវិធី ផងដែរ  ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin និង ស្វាមី 
Ruby Lin និង ស្វាមី 
Ruby Lin និង ស្វាមី 
Ruby Lin និង ស្វាមី 
រូបភាព Wallce Huo ពេលកំពុងតែមានជម្លោះ
រូបភាព Wallce Huo ពេលកំពុងតែមានជម្លោះ
រូបភាព Ruby Lin  ពេលកំពុងតែមានជម្លោះ
រូបភាព Ruby Lin  ពេលកំពុងតែមានជម្លោះ
រូបភាព Wallce Huo ពេលកំពុងទៅចូលរួមកម្មវិធី
រូបភាព Wallce Huo ពេលកំពុងទៅចូលរួមកម្មវិធី
រូបភាព Ruby Lin និង Wallace Huo ត្រូវគេចាប់បាន បន្ទាប់ពីមានពាក្យចចាមអារ៉ាម
រូបភាព Ruby Lin និង Wallace Huo ត្រូវគេចាប់បាន បន្ទាប់ពីមានពាក្យចចាមអារ៉ាម
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T