អង់គ្លេស៖ ដូចដែលប្រិយមិត្តអ្នកអានបានជ្រាបហើយថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែតុលា ប្រជាពលរដ្ឋនៅប៉ែកខាងអឺរ៉ុប តែងតែនាំគ្នាប្រារព្ធធ្វើឡើងនូវពិធីបុណ្យហាឡូវីន ដោយការតុបតែងផ្ទះបែបរន្ធត់ និងតុបតែងមុខមាត់របស់ពួគេដូចបិសាច ឬក៏ខ្មោចជាដើមផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយថ្មីៗនេះ មានបុរសម្នាក់ឈ្មោះថា Shan Jeeawon អាយុ៤២ឆ្នាំ បានតុបតែងបរិវេណផ្ទះរបស់លោក តាមជ្រុងនីមួយៗយ៉ាងគួរឲ្យចាប់អារម្មណ៍ និងមើលទៅរន្ធត់ ដែលធ្វើឲ្យអ្នកជិតខាងខ្លាច ដល់ថ្នាក់ស្នើសុំឲ្យលោករើរុះចេញ។
លោក Shan បានទទួលអុីមែលរិះគន់មួយពីអ្នកជិតខាងម្នាក់ ដោយសរសេររៀបរាប់ថា៖
ទន្ទឹមនឹងនេះផងដែរ លោក Shan បានសម្រេចចិត្តយកអុីមែលទៅបង្ហាញមហាជននៅលើបណ្ដាញសង្គម ដើម្បីឲ្យជួយគិតពិចារណា ហើយលោកបានអះអាងថា ប្រសិនបើការតុបតែងប៉ះពាល់ទៅដល់សុខភាពផ្លូវចិត្ត និងកុមារពិតមែន លោកនឹងព្រមរើរុះចេញភ្លាមៗ។ តែយ៉ាងណាមិញ មតិរបស់មហាជនជាង៧០០ គឺសុទ្ធសឹងតែវិជ្ជមានទាំងអស់ ដូច្នេះលោក នឹងមិនរើរុះចេញឡើយ ហើយនឹងត្រៀមខ្លួនអបអរពិធីបុណ្យដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ៕
សូមទស្សនារូបភាពខាងក្រោម៖