អ្នកណាថា ចូលវ័យជ្រេ ស្លៀកអីមិនសម? អាចមើលស្ទាយ៍ស្លៀកពាក់ តាមម៉ូលីណាបាន

//s9.kh1.co/df/df464102405873fcd21a422188c93eaa25d8c9bf.jpg
តារា & កម្សាន្ដ

 ២៧-តុលា-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

មាស ម៉ូលីណា តែងតែធ្វើខ្លួន ឲ្យគេចាប់អារម្មណ៍ បើទោះបីជា រូបនាង កំពុងតែចូលវ័យជ្រេក៏ដោយ តែអ្នកនាង នៅតែមានប្រជាប្រិយភាព និងនៅតែមានគេពេញចិត្តដដែល។

ភ្នំពេញ៖ បើគិតមកទល់ពេលនេះ អ្នកនាង មាស ម៉ូលីណា បានចូលប្រឡូកក្នុងវិស័យសិល្បៈច្រើនឆ្នាំណាស់មកហើយ នៅក្នុងផ្នែកពិធីការិនីមួយរូប ដោយសារតែអ្នកនាង មានសម្លេងល្អ ពីដើមកំណើត បែបស្រទន់គួរឲ្យចង់ស្តាប់ ទើបធ្វើឲ្យ អ្នកនាង ចាប់យកអាជីពមួយនេះ ជាចម្បង នៅក្នុងសិល្បៈ។ រហូតមកទល់ពេលនេះ អ្នកនាង ក៏នៅតែបន្តអាជីពនេះដដែល បើទោះបីជា វ័យរបស់អ្នកនាង កាន់តែទៅមុខបន្តិចម្តងៗក៏ដោយ ក៏អ្នកនាង នៅតែមានប្រជាប្រិយភាពខ្លាំងដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកក្រឡេកមើល ស្ទីលលេងខ្លួនរបស់តារាស្រីរូបនេះវិញម្តង​ អាចនិយាយបានថា​ មាស ម៉ូលីណា នៅតែខ្ញង់ដដែល ថ្វីបើអាយុកាន់តែជ្រេរឹតតែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ តែអ្នកនាង នៅតែធ្វើឲ្យគ្រប់គ្នា ងាកមកចាប់អារម្មណ៍មកលើរូបនាងបាន។

ក្នុងនោះដែរ ស្ទាយ៍សម្លៀកបំពាក់របស់នាង គឺពិតជាសាកសមនឹង រូបរាង និងអាយុ របស់នាង ដែលពេលខ្លះ អ្នកនាង បានលេងខ្លួនបែបជា ខោអាវជាប់ខោ វែង រីឯពេលខ្លះ បែបជាឈុតស៊ិចស៊ី បន្តិចបន្តួចផងដែរ កុំឲ្យដដែលពេក ហើយស្ទាយ៍សម្លៀកបំពាក់របស់ មាស ម៉ូលីណា ក៏មានអ្នកយកគំរូតាមដូចគ្នា ដោយសារតែ វាសាកសម សម្រាប់មនុស្សស្រី ក្នុងវ័យរៀងជ្រេបែបនេះ៕

ស្ទាយ៍លេងខ្លួនម៉ូលីណា
ស្ទាយ៍លេងខ្លួនម៉ូលីណា
ស្ទាយ៍លេងខ្លួនម៉ូលីណា
ស្ទាយ៍លេងខ្លួនម៉ូលីណា
ស្ទាយ៍លេងខ្លួនម៉ូលីណា
ស្ទាយ៍លេងខ្លួនម៉ូលីណា
ស្ទាយ៍លេងខ្លួនម៉ូលីណា
ស្ទាយ៍លេងខ្លួនម៉ូលីណា
ស្ទាយ៍លេងខ្លួនម៉ូលីណា
ស្ទាយ៍លេងខ្លួនម៉ូលីណា
ស្ទាយ៍លេងខ្លួនម៉ូលីណា
ស្ទាយ៍លេងខ្លួនម៉ូលីណា
ស្ទាយ៍លេងខ្លួនម៉ូលីណា
ស្ទាយ៍លេងខ្លួនម៉ូលីណា
ស្ទាយ៍លេងខ្លួនម៉ូលីណា
ស្ទាយ៍លេងខ្លួនម៉ូលីណា
មាស ម៉ូលីណា
Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T