ទីលានវាយកូនហ្គោលដំបូងគេបង្អស់នៅខេត្តកំពត និងវីឡាលម្ហែពោរពេញដោយទេសភាពបៃតងបង្ហាញវត្តមានជាផ្លូវការ

//s9.kh1.co/fe/fec50df7a53f4fbf9f534923f4e545897fb505d1.jpg
សង្គម

 ២៦-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

សម្រាប់ដំណាក់កាលដំបូងនៃគម្រោងរបស់ក្រុមហ៊ុន Forest Harmony រួមមានវីឡាចំនួន ៧៨ ដែលគ្របដណ្តប់លើផ្ទៃដី ១៣ ហិកតាត្រូវបានបើកការលក់កាលពីខែ ធ្នូ ឆ្នាំ ២០១៩ ហើយគិតមកទល់ពេលនេះវីឡាជាង ៦០ ភាគរយត្រូវបានលក់អស់រួចទៅហើយ

ភ្នំពេញ៖ ក្រុមហ៊ុន Forest Harmony ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍វីឡាលម្ហែកាយប្រណីតឈានមុខគេនៅកម្ពុជាកាលពីថ្ងៃសៅរ៍បានប្រកាសបើកដំណើរការគម្រោងអភិវឌ្ឍន៍ដំណាក់កាលទី ២ របស់ខ្លួនមានឈ្មោះថា Golf Harmony នៅលើផ្ទៃដី ២៧.៣ ហិកតា ដោយនាំយកទីលានវាយកូនហ្គោលលើកដំបូងនៅក្នុងខេត្តកំពត ព្រមទាំងវីឡា និងអគារខុនដូចំនួន ៤ អគារនៅខេត្តសក្តានុពលមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុន Forest Harmony
ក្រុមហ៊ុន Forest Harmony

សម្រាប់ដំណាក់កាលដំបូងនៃគម្រោងរបស់ក្រុមហ៊ុន Forest Harmony រួមមានវីឡាចំនួន ៧៨ ដែលគ្របដណ្តប់លើផ្ទៃដី ១៣ ហិកតាត្រូវបានបើកការលក់កាលពីខែ ធ្នូ ឆ្នាំ ២០១៩ ហើយគិតមកទល់ពេលនេះវីឡាជាង ៦០ ភាគរយត្រូវបានលក់អស់រួចទៅហើយ។

កម្មវិធីនេះធ្វើឡើងនៅសណ្ឋាគារ Raffle Hotel Le Royal ដែលមានវត្តមានជាកិត្តិយសពីមន្រ្តីជាន់ខ្ពស់ពីស្ថាប័នរដ្ឋាភិបាល វត្តមានកិត្តិយសពីលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ថ្នាក់ដឹកនាំពីស្ថាប័នឯកជន អាជីវកម្មធំៗ និងអ្នកទិញមានសក្តានុពលជាច្រើនរូប។

ក្រុមហ៊ុន Forest Harmony
ក្រុមហ៊ុន Forest Harmony

លោក Seraj Sutton នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia ដែលត្រូវបានតែងតាំងជាភ្នាកងារលក់ផ្តាច់មុខរបស់គម្រោង Forest Harmony បានមានប្រសាសន៍ថា ការអភិវឌ្ឍន៏ Golf Harmony និងធ្វើឲ្យការរស់នៅកាន់តែទំនើបសម្រាប់ម្ចាស់វីឡាដែលបានទិញនៅដំណាក់កាលទី ១ ក៏ដូចជាជួយបន្ថែមភាពទាក់ទាញមួយកម្រិតទៀតដល់ ខេត្តកំពតដែលកំពុងលេចធ្លោជាតំបន់ទេសចរណ៍ ទីតាំងសម្រាប់ការវិនិយោគអចលនទ្រព្យ និងឳកាសវិនិយោគ។

លោកបានបន្តថា៖ 

«ខេត្តកំពតគឺជាទិសដៅដ៏មានសក្តានុពលសម្រាប់វិស័យទេសចរណ៍និងពាណិជ្ជកម្មដែលមានអាហារក៏ដូចជាកន្លែងកំសាន្តដ៏សំបូរបែប។ គម្រោងនេះនិងនាំយកគំនិតនៃការរចនាវីឡាលំហែកាយតាមបែបលោកខាងលិចមកកាន់ខេត្តកំពត ហើយយើងមានបំណងទាក់ទាញភ្ញៀវទេសចរណ៍លំដាប់ខ្ពស់ៗអោយមកលំហែកាយនៅប្រទេសកម្ពុជាសម្រាប់ថ្ងៃឈប់សម្រាកនិងថ្ងៃចុងសប្តាហ៍របស់ពួកគេ»។

លោក Seraj Sutton 
ក្រុមហ៊ុន Forest Harmony
ក្រុមហ៊ុន Forest Harmony
ក្រុមហ៊ុន Forest Harmony
ក្រុមហ៊ុន Forest Harmony

សម្រាប់ដំណាក់កាលទី ២ ការសាងសង់ទីលានវាយកូនហ្គោល វីឡានិងខុនដូ និងធ្វើឡើងនៅលើផ្ទៃដី ២៧.៣ ហិកតា ហើយរំពឹងថាគម្រោងនេះនឹងបញ្ចប់ក្នុងរយៈពេល ២ ឆ្នាំទៀត។ ទីលានវាយកូនហ្គោលមានចំនួន ៩ ឡូត៍ និង អគារខុនដូដែលមាន ៥ ជាន់ ចំនូន ៤ អគារ។ សម្រាប់ផ្ទះវីឡាដែលមានបន្ទប់គេង ៤ នៅក្នុងគម្រោង Golf Harmonyមានតម្លៃចន្លោះពី 361,000 ដុល្លារដល់ 409,000 ដុល្លារ រួមទាំងអាងហែលទឹកឯកជនដែលមានទំហំដីជាមធ្យម 1,200 ម៉ែត្រការ៉េ។

គម្រោងអភិវឌ្ឍនេះមានទីតាំងស្ថិតនៅឃុំព្រៃថ្នង ស្រុកទឹកឈូដែលមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងកំពត។ គម្រោង FOREST HARMONYនិង GOLF HARMONYនិងផ្តល់ជូននូវទេសភាពដ៏ស្រស់ស្អាតនៅលើផ្ទៃដីពណ៌បៃតង ដែលនិងក្លាយជាកន្លែងសម្រាកលំហែកាយដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តធម្មជាតិនិងមនុស្សដែលមានភាពធុញទ្រាន់ក្នុងការរស់នៅទីក្រុង។

អ្នកដែលបានទិញវីឡានៅក្នុងគម្រោង HARMONY VALLEY Complex អាចចៀសវាងពីទីប្រជុំជនដ៏មមាញឹកហើយមករស់នៅក្នុងវីឡាដ៏ប្រណីតរបស់ពួកគេ ដែលហ៊ុមព័ទ្ធទៅដោយទេសភាពព្រៃភ្នំយ៉ាងស្រស់ស្អាតនិងស្ងប់ស្ងាត់។ គម្រោង​ HARMONY VALLEY គឺត្រូវធ្វើដំណើរប្រហែល ២ ម៉ោងកន្លះពីរាជធានីភ្នំពេញ និង​ ១ ម៉ោងទៀតដើម្បីទៅដល់ក្រុងកែប។    

ក្រុមហ៊ុន Forest Harmony
ក្រុមហ៊ុន Forest Harmony

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ថា៖ 

“គំនិតនៃការអភិវឌ្ឍន៍គេហដ្ឋាននិងវីឡាទី ២ សម្រាប់លំហែកាយគឺជានិន្នាការថ្មីដែលកំពុងទទួលបានសន្ទុះនៅក្នុងប្រទេសកម្ពុជា”។

លោក ច្រឹក សុខនីម 

យោងទៅតាមប្រសាសន៍លោក សុខនីម អ្នកអភិវឌ្ឍន៍ដែលកំពុងសម្លឹងរកមើលការវិនិយោគលើផ្ទះលំហែកាយ តែងផ្តោតសំខាន់ទៅលើប្រភេទវីឡាដែលមានទីតាំងស្ថិតនៅតាមតំបន់មាត់សមុទ្រ ភ្នំ និងជួរភ្នំ។ លោកបានបន្ថែមទៀតថា ក្រុងព្រះសីហនុ ខេត្តកោះកុង មណ្ឌលគិរី និងខេត្តពោធិសាត់ និងខេត្តផ្សេងៗទៀត សុទ្ធសឹងជាទីតាំងសក្តានុពលសម្រាប់ការអភិវឌ្ឍន៍ គម្រោងផ្ទះលំហែកាយនេះ។

លោកបានមានប្រសាសន៍ថា៖

“ ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកំពុងមានភាពប្រសើរឡើង ហើយពួកគេមានលទ្ធភាពកាន់តែច្រើន និងស្វែងរកអចលនទ្រព្យ សម្រាប់សម្រាកលំហែ និងសម្រាប់ចូលនិវត្តន៍»។

លោក ច្រឹក សុខនីម 

សម្រាប់ព័ត៌មានបន្ថែមពីគម្រោង Forest Harmony៖

Tel: 061 555 075

Facebook Page: #ForestHarmony

https://s9.kh1.co/__image/w=650,h=366,q=100/ca/ca26445f88303454bf10ed0d7b4ed3ab0eec15f0.jpg
https://s9.kh1.co/__image/w=650,h=366,q=100/29/29c4dbe37d3f5c1dbabb4eef3ed079a49830f786.jpg
https://s9.kh1.co/__image/w=650,h=366,q=100/fc/fc89b1fa0b64de937ac7ade60aaed09381b55a73.jpg
https://s9.kh1.co/__image/w=650,h=434,q=100/67/67a6f671aceec6291aac368667e4da3d523fed95.jpg
https://s9.kh1.co/__image/w=650,h=434,q=100/58/58dd827c203645db9ad4e8d80b4d15d197f20fb4.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T