ឡូយហួស! គ្រាន់តែថតរូបផ្សេងៗ ជាមួយកម្មវិធីមួយនេះ វាអាចកាត់រូបភាព ដាក់លើកុំព្យូទ័របានភ្លាម

//s9.kh1.co/b4/b4b842372aec9ae128914559fe0fcbf227b518d4.jpg
បច្ចេកវិទ្យា

 ២៥-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កម្មវិធីមួយនេះអនុញ្ញាតឲ្យយើង ថតយករូបភាពនានានិងថែមទាំងអក្សរពីក្នុងសៀវភៅ ដាក់ចូលកម្មវិធីជាច្រើននិងគេហទំព័រ។

បរទេស៖ កម្មវិធី ClipDrop គឺជាកម្មវិធីថ្មីមួយ ដែលនឹងអនុញ្ញាតឲ្យទូរសព្ទរបស់អ្នកថតយករបស់របរនៅជុំវិញ ហើយបញ្ជូនវាដាក់នៅលើកម្មវិធីផ្សេងៗ លើកុំព្យូទ័រ ហើយឥឡូវនេះវាត្រូវបានគេបញ្ចេញឲ្យប្រើសាកល្បង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាប្រៀបបាននឹងបច្ចេកវិទ្យា AR ដែលអាចទាញរូបពីពិភពពិតខាងក្រៅ​ ធ្វើជារូបឌីជីថល ជាជាងយករូបឌីជីថលមកដាក់នៅលើ ពិភពពិតខាងក្រៅ ដែលយើងធ្លាប់ឃើញកន្លងមក។ កម្មវិធីមួយនេះអនុញ្ញាតឲ្យយើង ថតយករូបភាពនានានិងថែមទាំងអក្សរពីក្នុងសៀវភៅ ដាក់ចូលកម្មវិធីជាច្រើននិងគេហទំព័រ រួមមានកម្មវិធី Photoshop, Google Docs, PowerPoint, Figma, Canva, និង Pitch។

កម្មវិធី ClipDrop
កម្មវិធី ClipDrop

ជាការពិតណាស់ វាអាចទាញយករូបភាពពីជីវភាពប្រចាំថ្ងៃរបស់យើង មកដាក់ជារូបឌីជីថលវិញ តាមរយៈប្រព័ន្ធប្រតិបតិ្តការ iOS និង Android។ បន្ថែមពីនេះ វាក៏អាចដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Windows និង macOS ផងដែរ ដែលអាចទាញយករូបភាពនានានិងអក្សរពីកុំព្យូរទ័រឬពីគេហទំព័រ ហើយអាចបញ្ចូលពួកវាធ្វើជាឯកសារផ្សេងៗ។

បើទោះបីជាកម្មវិធី ClipDrop បានដាក់ឲ្យប្រើជាសាធារណៈ អ្នកអភិវឌ្ឍន៍កម្មវិធីបានលើកឡើងថា វានៅស្ថិតនៅក្នុងជំនាន់ beta ដែលអ្នកប្រើប្រាស់អាចជួបប្រទះនូវបញ្ហា ដូចជា bug និងការឈូសកែមនៃរូបភាព។ យ៉ាងណាមិញ កម្មវិធីមួយនេះតម្រូវឲ្យអ្នកប្រើប្រាស់ចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីប្រើប្រាស់ផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T