ហុងកុង៖ យោងតាមសារព័ត៌មាន Sina បានរាយការណ៍មកថា តារាសម្តែងហុងកុងលោក Le Gia Tuan បានលោតពីលើអាគារខ្ពស់ ធ្វើអត្តឃាតខ្លួនឯង កាលពីព្រឹកថ្ងៃទី ១៦ ខែតុលា កន្លងទៅ ដែលហេតុការណ៍នេះផ្ទាល់ បានធ្វើឱ្យក្រុមគ្រួសាររបស់លោក មានការភ្ញាក់ផ្អើលនិងតក់ស្លុតយ៉ាងខ្លាំង ក្រោយរូបលោក សម្រេចចិត្តបញ្ចប់ជីវិតទាំងវ័យក្មេង ២៨ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក មរណភាពរបស់ តារារូបនេះ បានធ្វើឱ្យឪពុកម្តាយភ្ញាក់ផ្អើលជាខ្លាំង ជាមួយគ្នានេះដែរ បងស្រីរបស់តារាសម្តែងរូបនេះ បាននិយាយថានៅសល់តែ ២ ថ្ងៃទៀត គឺជាថ្ងៃកំណើតគម្រប់ ៣៣ ឆ្នាំរបស់នាង ប៉ុន្តែប្អូនប្រុសរបស់នាងបានជ្រើសរើស យកចាកចេញដោយឈឺចាប់បំផុត ដែលបន្សល់ទុកឲ្យនាងទៅវិញ។
បន្ថែមពីនេះ ប្រភពខ្លះបាននិយាយថាមុនពេល រូបលោកស្លាប់តារាសម្តែងរូបនេះ បានឆ្លងកាត់ការព្យាបាលជំងឺបាក់ទឹកចិត្តរយៈពេលយូរណាស់មកហើយ ទោះជាយ៉ាងណាពីរបីថ្ងៃមុន ពេលរូបលោក ស្លាប់ Le Gia Tuan មិនបានបង្ហាញពីភាពមិនប្រក្រតីណាមួយនោះទេ គ្រាន់តែប្រាប់ថា រូបលោកនឹងចាកចេញតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា អាជីពរបស់តារាសម្តែងប្រុសរូបនេះ មិនសូវមានភាពលេចធ្លោប៉ុន្មាននោះទេ សូម្បីតែឈ្មោះរបស់លោកមិនត្រូវបានគេស្គាល់ច្រើនផងដែរ ប៉ុន្តែរូបលោក ពិតជាខំប្រឹងធ្វើការណាស់ ដែលរូបលោកជាតារាសម្តែង ក៏ដូចជាអ្នកដឹកនាំរឿងផងដែរ លើសពីនេះ រូបលោក បានព្យាយាមអស់ពីសមត្ថភាពក្នុងវិស័យច្រៀង និងតែងតន្រ្តីដូច្នេះដែរ៕
សូមទស្សនារូបខាងក្រោម៖



