ប្រទះឃើញពស់កម្រក្បាលពីរ នៅរដ្ឋផ្លរីដា ដែលពិបាកក្នុងការសុីចំណី និងវារគេចពីសត្រូវ

//s9.kh1.co/25/25d271bf602b8fe467c7b0d183cc8b3d705c6c66.jpg
សង្គម

 ២៣-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ ពស់កម្រក្បាលពីរមួយក្បាល ជាពស់ពពួក Black Racer ត្រូវបានគេប្រទះឃើញ ក្បែរផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែង ដែលមានទីតាំងស្ថិតនៅកំពង់ផែ Palm Harbor ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

អាមេរិក៖ ថ្មីៗនេះ ពស់កម្រក្បាលពីរមួយក្បាល ជាពស់ពពួក Black Racer ត្រូវបានគេប្រទះឃើញ ក្បែរផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែង ដែលមានទីតាំងស្ថិតនៅកំពង់ផែ Palm Harbor ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គណៈកម្មការអភិរក្សសត្វនិងសត្វព្រៃនៅរដ្ឋផ្លរីដា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញពីពស់ក្បាលពីរនេះ ទៅលើគេហទំព័រហ្វេសប៊ុក ដោយរៀបរាប់ថា ពស់ក្បាលពីរនេះ ទំនងជាមិនអាចរស់រានមានជីវិតក្នុងព្រៃបានទេ ព្រោះខួរក្បាលទាំងពីររបស់វាធ្វើការសម្រេចចិត្តខុសគ្នា ដែលជាហេតុ ពិបាកក្នុងការសុីចំណី និងរារាំងសមត្ថភាពវារគេចពីសត្វដទៃជាដើម។ ចំណែកអណ្ដាតរបស់វាវិញ មានប្រតិកម្មទៅនឹងចលានា ប៉ុន្ដែវាមិនតែងតែត្រូវគ្នារហូតឡើយ។

យ៉ាងណាមិញ គេមិនទាន់មានគម្រោងនឹងព្រលែងពស់ក្បាលពីរនេះ ចូលទៅក្នុងព្រៃវិញទេ ដោយឥឡូវនេះ វាកំពុងស្ថិតនៅក្រោមការថែរក្សារបស់មន្ត្រីអភិរក្សសត្វព្រៃរដ្ឋផ្លរីដា៕

សូមទស្សនារូបភាពខាងក្រោម៖

ពស់ក្បាលពីរដែលគេទើបប្រទះឃើញ
ពស់ក្បាលពីរដែលគេទើបប្រទះឃើញ
ពស់ក្បាលពីរដែលគេទើបប្រទះឃើញ
ពស់ក្បាលពីរដែលគេទើបប្រទះឃើញ
ពស់ក្បាលពីរដែលគេទើបប្រទះឃើញ
ពស់ក្បាលពីរដែលគេទើបប្រទះឃើញ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T