បាត់មុខពីសិល្បៈច្រើនឆ្នាំ គង់ សង្វារដានី ម្ចាស់បទ«មិនបានត្រៀមចិត្ត» នៅតែសង្ហា មិនចាស់សោះ

//s9.kh1.co/c8/c8a1c1f85ceabe2f2159687244b60ea7b251db3c.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បកត្រឡប់ទៅពេលវេលាកាលពីជាង១០ឆ្នាំមុន ប្រិយមិត្តប្រាកដជានៅចាំបាន ម្ចាស់បទ« មិនបានត្រៀមចិត្ត» លោក គង់ សង្វារដានី បើប្រៀបធៀបសម្រស់លោកពីមុននឹងពេលនេះ គឺនៅតែសង្ហាខ្លាំងដដែល។

ភ្នំពេញ៖ កាលពីថ្ងៃទី ២១ ខែតុលាម្សិលមិញនេះ ពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង គង់ សុជាតិ ទើបតែបានរៀបចំពិធីភ្ជាប់ពាក្យជូនកូនប្រុសច្បងរបស់អ្នកនាង យ៉ាងអធិកអធម និងមានអ្នកចូលរួមច្រើនកុះករផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ក្នុងថ្ងៃដ៏ពិសេសនេះ ប្អូនប្រុសបង្កើតរបស់អ្នកនាង លោក គង់ សង្វារដានី ក៏បានបង្ហាញខ្លួននៅក្នុងកម្មវិធីផងដែរ។ អ្វីដែលត្រូវបានមហាជនដែលជាអ្នកគាំទ្រ កាន់តែមានការចាប់អារម្មណ៍នោះ គឺរូបថតថ្មីស្រឡាងរបស់តារារូបនេះដែលអ្នកថតរូបប្រមាញ់បាន បង្ហាញថា លោកនៅតែមានទម្រង់មុខមាត់ រាងរៅសង្ហាខ្លាំងដដែល ខណៈវ័យកាន់តែច្រើន និងមានគ្រួសារ មានកូនពីរទៅហើយ តែសម្រស់វិញគឺថាមិនចាស់តាមអាយុសូម្បីបន្តិច។

ជាពិសេស សម្រាប់រូបភាពមួយនោះ គង់ សង្វារដានី ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គម ក៏ដូចជាហ្វេនៗជាច្រើន គ្រប់គ្នាបានពោលពាក្យសរសើរមិនដាច់ពីមាត់ ថាសង្ហាមិនចាញ់កាលនៅកម្លោះឡើយ៕

គួររំឮកផងដែរថា ទោះបីជាសព្វថ្ងៃ លោក គង់ សង្វារដានី ហាក់ឃ្លាតឆ្ងាយពីរង្វង់សិល្បៈក៏ពិតមែន ប៉ុន្តែរូបលោក ក៏ធ្លាប់ជាតារាចម្រៀងមួយរូបដែលមានឈ្មោះបោះសម្លេងខ្លាំង កាលពីជាង ១០ឆ្នាំ មុនផងដែរ ពិសេសតាមរយៈបទ

 «មិនបានត្រៀមចិត្ត» ផ្ទាល់តែម្ដង

ទស្សនារូបភាពខាងក្រោម៖

គង់ សង្វារដានី
គង់ សង្វារដានី
គង់ សង្វារដានី និងគ្រួសារ
គង់ សង្វារដានី និងគ្រួសារ
គង់ សង្វារដានី និងគ្រួសារ
គង់ សង្វារដានី និងគ្រួសារ
គង់ សង្វារដានី និងគ្រួសារ
គង់ សង្វារដានី និងគ្រួសារ
រូបថ្មី គង់ សង្វារដានី
រូបថ្មី គង់ សង្វារដានី
គង់ សង្វារដានី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T