អូស្ត្រាលី៖ ប្រហែលជាប៉ុន្មានថ្ងៃមកនេះ Chris Hemsworth តារាសម្តែងក្នុងភាពយន្ត «Avenger» ដែលដើរតួអង្គ Thor បាននាំគ្រួសារទៅធ្វើដំណើរកម្សាន្តនៅកោះLord Howe ដែលមានទីតាំងនៅក្នុងប្រទេសអូស្ត្រាលី យ៉ាងសប្បាយរីករាយ និងកក់ក្តៅជាទីបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក តារាវ័យ៣៧ឆ្នាំរូបនេះ បានចែករំលែករូបភាពទទួលអាហារ លេងទឹកសមុទ្រនិង សកម្មភាពដើរកម្សាន្តសប្បាយៗជាមួយគ្រួសារផ្សេងៗទៀតនៅពេលទំនេរ ទៅកាន់ហ្វេននៅក្នុងបណ្តាញសង្គម ដោយសកម្មភាពដ៏អស្ចារ្យមួយនេះកម្រនឹងកើតមានណាស់ ដោយសមាជិកក្នុងគ្រួសារម្នាក់ៗតែមានភារៈកិច្ចរៀងៗខ្លួន ដូច្នេះមិនងាយបាននឹងជួបជុំគ្នាឡើយ។
ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនៗជាច្រើននាំគ្នានិយាយសរសើរអំពីតួអង្គ Thor រូបនេះដែលបានឆ្លៀតពេល ចំណាយពេលវេលាដ៏មានតម្លៃ នាំគ្រួសារទៅធ្វើដំណើរកម្សាន្ត លំហែកាយ ដែលពិតជាគួរឲ្យស្ញើចសរសើរខ្លាំងមែនទែន៕
សូមចូលមើលរូបភាពខាងក្រោម៖