ហេតុតែជាសេដ្ឋីនី! គ្រាន់ឈុត Kylie Jenner ទៅបាយថ្ងៃត្រង់​តម្លៃជិតពាក់កណ្ដាលមួយម៉ឺនដុល្លារ

//s9.kh1.co/39/396fcced263a9b7c60d150bc376f9bfc82622450.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សាហាវណាស់! ក្រោយពីបានដឹងពីតម្លៃឈុតសម្លៀកបំពាក់ពណ៍ទឹកក្រូចរបស់សេដ្ឋីនី Kylie Jenner មួយកំប្លេរនេះគឺចង់ដាច់ផ្ងារទៅក្រោយភ្លាម។

អាមេរិក៖ ថ្មីៗនេះ សេដ្ឋីនី Kylie Jenner បានប​ង្ហាញវត្តមាននៅតាមផ្លូវសាធារណៈនៅក្នុងទីក្រុង Beverly Hills ជាមួយនឹងសម្លៀកបំពាក់ឈុតពណ៍ទឹកក្រូច ដែលមើលទៅសាមញ្ញធម្មតាៗទេ ប៉ុន្តែតម្លៃវិញគឺ ជិតពាក់កណ្តាល១មុឹនដុល្លារទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាដែលសល់ទ្រព្យសម្បត្តិមហាសាលមួយរូបនេះ បានមកស្រស់ស្រូបអាហារថ្ងៃត្រង់តែម្នាក់ឯង នៅក្នុងភោជនីយដ្ឋានមួយ ដោយបង្ហាញខ្លួនជាមួយនឹងសម្លៀកបំពាក់ពណ៍ទឹកក្រូច ដ៏ប្រណីត ដែលមានតម្លៃថ្លៃមិនធម្មតា គឺ ៣,៥៥០ ផោនឬ មានតម្លៃ ៤,៦៣៥ ដុល្លារសហរដ្ឋអាមេរិកឯណោះ ដែលមានដាក់តាំងលក់នៅក្នុងគេហទំព័រលក់សម្លៀកបំពាក់ដ៏ល្បីមួយ។

ក្រោយពីបានឃើញដូច្នេះ រួចមកហ្វេនៗក៏លាន់មាត់ដោយភ្ញាក់ផ្អើលជាមួយនឹងតម្លៃឈុតសម្លៀកបំពាក់របស់ Kylie Jenner មួយនេះដោយ មើលពីក្រៅទៅធម្មតាៗប៉ុន្តែ ឃើញតម្លៃពិតវិញគឺចង់គាំងតែម្តង៕

សូមចូលមើលរូបភាពខាងក្រោម៖

Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner 
Kylie Jenner 
Kylie Jenner 
Kylie Jenner 
តម្លៃឈុតសម្លៀកបំពាក់ ដែលតម្លៃ៣,៥៥០ អឺរ៉ូឬ មានតម្លៃ ៤,៦៣៥ដុល្លារសហរដ្ឋអាមេរិក
តម្លៃឈុតសម្លៀកបំពាក់ ដែលតម្លៃ៣,៥៥០ អឺរ៉ូឬ មានតម្លៃ ៤,៦៣៥ដុល្លារសហរដ្ឋអាមេរិក
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T