ឥណ្ឌា៖ អ្នកថតរូបម្នាក់ឈ្មោះថា Sulabh Lamba វ័យ២១ឆ្នាំ មកពីទីក្រុង Rewari ប្រទេសឥណ្ឌា បានផ្ដិតយករូបភាពព្រះអាទិត្យ គួរឲ្យចាប់អារម្មណ៍ជាច្រើនសន្លឹក ដែលរៀបនឹងលិចក្នុងតំបន់ Goliaka។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយុវជនវ័យក្មេងម្នាក់នេះ បានចាប់ផ្ដើមថតរូបដោយមានគំនិតច្នៃប្រឌិតចំពោះព្រះអាទិត្យរៀបលិច តាំងពីបួនឆ្នាំមុនមកម៉្លេះ។ ហើយសព្វថ្ងៃនេះ មានអ្នកតាមដាននៅលើគណនីបណ្ដាញសង្គមអុីនស្ដារក្រាមផ្ទាល់របស់លោក រហូតដល់ទៅជាង២០,០០០នាក់ឯណោះ ដែលលោកតែងតែបង្ហោះជារូបភាព បង្ហាញពីទេសសភាព និងសត្វព្រៃ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។
ជាក់ស្ដែង តាមរយៈរូបភាពដែលមានការកោតសរសើរខ្លាំង បង្ហាញឲ្យឃើញពីសកម្មភាពប្លែកៗពីគ្នា ដែលពីខាងក្រោយមានជាប់ជាមួយនឹងព្រះអាទិត្យរៀបលិច ដូចជាមនុស្សឱបព្រះអាទិត្យ អង្គុយយកដៃទ្រព្រះអាទិត្យ ធាក់ព្រះអាទិត្យ និងរុញព្រះអាទិត្យចុះពីទីទួលចោតជាដើម ដោយប្រើប្រាស់កាមេរ៉ាម៉ាក Nikon D5300៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖