ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាសម្ដែង ឌី សូនីតា និងលោក អេឡិច ហ្សូរ៉ា អ្នកទាំងពីរទើបតែបានបង្ហោះវីដេអូមួយនៅលើហ្វេសប៊ុកផេកផ្លូវការ ជាមួយនឹងដំណឹងដែលលាក់ទុកជាច្រើនខែ បង្ហាញដល់មហាជន ក៏ដូចជាអ្នកគាំទ្រ ឲ្យមានការភ្ញាក់ផ្អើលជាមួយដំណឹងនេះគ្រប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ វីដែអូមួយនោះ អ្នកទាំងពីរបានធ្វើការសុំទោសទៅកាន់មហាជនទាំងអស់ និងបានធ្វើការបកស្រាយអារម្មណ៍ពិតមួយចំនួន ព្រមទាំងបានទម្លាយនូវអាថ៌កំបាំងឲ្យអ្នកនិយមលេងបណ្ដាញសង្គមបានដឹងថា ឌី សូនីតា កំពុងតែពរពោះកូនដំបូងជិតគ្រប់ខែទាំងមិនទាន់រៀបការនៅឡើយ។ ប៉ុន្តែមូលហេតុដែលនាងសម្រេចចិត្តយកកូនមុនរៀបការបែបនេះ ក៏ព្រោះតែមានហេតុផលមួយចំនួន ដែលគ្រប់គ្នានឹកស្មានមិនដល់ ដោយនាងបានរៀបរាប់ប្រាប់មហាជនទាំងក្ដុកក្ដួល និងទប់ទឹកភ្នែកមិនចង់បានថា៖
យ៉ាងណាមិញ ក្រោយបានស្ដាប់ការរៀបរាប់បកស្រាយរបស់តារាស្រីរូបនេះ តាមរយៈវីដេអូនោះហើយ ឃើញថាមហាជននិងបណ្ដាហ្វេនៗទាំងអស់ មិនមាននរណាម្នាក់សម្ដែងការរិះគន់ឬមិនពេញចិត្តនោះទេ គឺពួកគេមានតែចូលរួមអបអរសាទរ និងលើកទឹកចិត្ត ក៏ដូចជាជូនពរឲ្យនាងកាន់តែរឹងមាំនិងមានសុខភាពល្អផងដែរ៕
ស្ដាប់ការរៀបរាប់បន្ថែមរបស់ ឌី សូនីតា តាមរយៈវីដែអូខាងក្រោម៖