ថៃ៖ ភាពល្បីល្បាញរបស់តារាថៃ កញ្ញា Jannine Weigel គឺកាន់តែរីកសុះសាយ ខ្លាំងទៅៗ ដោយទទួលនូវការគាំទ្រច្រើនខ្លាំងពីសំណាក់អ្នកគាំទ្រនៅជាច្រើនប្រទេសផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ តារាវ័យក្មេងម្នាក់នេះ បានប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ ដោយពឹងផ្អែកទៅលើសមត្ថភាព ការប្រឹងប្រែងទើបធ្វើឲ្យរូបគេ អាចទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះ ជាពិសេសគឺសម្រស់និង ការតុបតែងខ្លួនប្លែកថ្មីៗ ដែលធ្វើឲ្យហ្វេនចាប់អារម្មណ៍នឹង តារាម្នាក់នេះខ្លាំងផងដែរ។
ដោយឡែក កាលពីប៉ុន្មានថ្ងៃនេះ តារាចម្រៀងកូនកាត់ថៃ អាល្លឺម៉ង់រូបនេះ បានតុបតែងខ្លួនស្ទាយ៍ថ្មីមួយបែបទៀត ដោយផាត់មុខរបៀបសុិចសុីបែបធម្មជាតិប៉ុន្មានសន្លឹក ជាមួយនឹង កន្សែងចងក្បាលពណ៍ផ្កាឈូក ដែលមើលទៅពិតជាស្អាតខ្លាំងមែន ដែលការតុបតែងបែបនេះគឺមានភាពទាក់ទាញនិង សុីវីល័យ ចំពោះយុវវ័យជំទង់ៗផងដែរ។
គ្រាន់រូបនេះ ត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គមមិនទាន់បានប៉ុន្មានផង ឃើញថាមានអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលបញ្ចេញមតិ សរសើរអំពីសម្រស់ដ៏គួរឲ្យស្រលាញ់និង ការតុបខ្លួនសុីនឹងទម្រង់មុខផងដែរ ធ្វើឲ្យហ្វេនៗទ្រាំមិនសរសើរកញ្ញាJannine Weigel មិនបានសោះឡើយ៕
សូមចូលមើលរូបភាពខាងក្រោម៖