ថៃ៖ ថ្ងៃនេះសូមបង្ហាញទំនាក់ទំនងគូស្នេហ៍តារាថៃ ៥ គូដែលតែងតែមានពេលវេលាដ៏រីករាយជាមួយគ្នា បង្ហាញពីភាពផ្អែមល្ហែមឥតឈប់ឈរនៅលើបណ្តាញសង្គម។ ហើយគូស្នេហ៍ទាំង ៥ នេះគឺបានស្រលាញ់គ្នារយៈពេល ៣ ឆ្នាំមកហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. Hunz Isariya និង Seo Gyeon
សម្រាប់គូស្នេហ៍ Hunz Isariya និង Seo Gyeon បើគិតមកទល់ពេលនេះមានរយៈពេល ៣ ឆ្នាំហើយ។ មិនតែប៉ុណ្ណោះ គូស្នេហ៍មួយគូនេះថែមទាំងមានអាជីវកម្មរកស៊ីជាមួយគ្នាថែមទៀតផង។
២. Oab Nithi និង Maprang Alrisa
រីឯគូស្នេហ៍តារាប្រុសស្រី Oab Nithi និង Maprang Alrisa គឺមានទំនាក់ទំនងគ្នាតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ ហើយបច្ចុប្បន្ននេះអ្នកទាំងពីរក៏កំពុងទទួលបានការគាំទ្រពីសំណាក់មហាជនយ៉ាងច្រើនផងដែរ។
៣. Aom Sushar និង Hi-So Amp
ចំណែកគូស្នេហ៍ Aom Sushar និង Hi-So Amp វិញថ្មីៗនេះទើបតែធ្វើគំរបខួបស្រលាញ់ ៣ ឆ្នាំយ៉ាងមានក្តីសុខ។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមឲ្យគ្នានៅលើបណ្តាញសង្គមជាហូរហែតែម្តង។
៤. Denkhun Ngamnet និង Grand Kornpassorn
ឯគូស្នេហ៍រវាង Denkhun និង Grand ក៏មានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល ៣ ឆ្នាំមកដែរ។ ហើយថ្មីៗនេះ អ្នកទាំងពីរក៏បានបង្ហោះរូបបង្ហាញពីទំនាក់ទំនងស្នេហាជាសាធារណៈនៅលើគណនី Instagram ផងដែរ។
៥. Ying
Rhatha និង Tul
ដោយឡែក Ying Rhatha និង Tul ក៏បានស្រលាញ់គ្នារយៈពេល
៣ ឆ្នាំ ហើយថ្មីៗនេះអ្នកទាំងពីរបាននិយាយថា
គ្រោងនឹងរៀបមង្គលការជាមួយគ្នាក្នុងពេលឆាប់ៗនេះទៀតផង៕