តួអង្គណាចា ឆ្នាំ១៩៩៩ ចង់បញ្ចប់អាជីពសម្ដែង ព្រោះតែហេតុផលមួយនេះ

//s9.kh1.co/6f/6ff7969da058aa4f87de7533ef952df23b51141b.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ជាការពិតណាស់ Cao Jun កាលពីនៅក្មេង មានគេចូលចិត្តច្រើន ព្រោះសម្ដែងរឿងបានយ៉ាងល្អ តែដល់ពេលសព្វថ្ងៃ លោកកាន់តែធំឡើង សន្ទុះនៃការគាំទ្រ កាន់តែថយចុះ ជាហេតុធ្វើឲ្យលោកចង់លាឈប់ពីអាជីពសម្ដែង។

ចិន៖ តារាសម្ដែងប្រុសលោក Cao Jun ដែលត្រូវបានមហាជនស្ទើរទូទាំងទ្វីបអាស៊ី ស្គាល់លោកតាំងពីក្មេងជាមួយនឹងការបង្ហាញទេពកោសល្យយ៉ាងប៉ិនប្រសប់ ក្នុងខ្សែភាពយន្តដ៏ល្បីគឺរឿង «យុទ្ធសិល្ប៍ទេវបុត្រណាចា» ដែលរឿងនេះថតឡើងចន្លោះឆ្នាំ ១៩៩៩-២០០០ ពិតជាទទួលបានការគាំទ្រច្រើនខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីខ្សែរឿងមួយនេះ បានបញ្ចប់ជាច្រើនឆ្នាំកន្លងទៅ តារាប្រុសរូបនេះក៏មានវ័យ ៣២ឆ្នាំទៅហើយ។ រីឯអាជីពសម្ដែងរបស់លោកក៏នៅតែមានជាបន្តបន្ទាប់ផងដែរ ប៉ុន្តែគ្រាន់តែថា ប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រប់រឿងដែល Cao Jun បានចូលរួមសម្ដែង ហាក់មិនមានការគាំទ្រច្រើនដូចកាលពីលោកនៅក្មេងនោះឡើយ ជាហេតុធ្វើឲ្យតារាប្រុសរូបនេះ មានការស្រពន់ចិត្តជាខ្លាំង។

ទន្ទឹមនឹងនេះ កាលពីពេលថ្មីៗកន្លងទៅ តារាប្រុសរូបនេះ ទើបតែបានធ្វើបទសម្ភាសន៍ជាមួយកាសែតបរទេសមួយ ដោយលោកបានរៀបរាប់អារម្មណ៍ពិតខ្លះៗថា៖

ខ្ញុំមិនដឹងថា តើខ្ញុំគួរតែបន្តអាជីពនេះទៀតឬអត់? តើខ្ញុំសមនឹងធ្វើជាតារាសម្តែងទៀតឬអត់? ខ្ញុំមានការខកចិត្តណាស់ ដោយសារប្រជាប្រិយភាពរបស់ខ្ញុំ មិនអាចប្រកួតប្រជែងសមត្ថភាពជាមួយតារាផ្សេងទៀតបាន។  ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំបានសម្តែងនិងបញ្ចេញស្នាដៃក្នុងរឿងជាច្រើន ប៉ុន្តែមិនទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រសោះ។

សម្ដីមួយចំនួនរបស់ Cao Jun

យ៉ាងណាមិញ នេះគ្រាន់តែជាការលើកឡើងខ្លះៗរបស់តារាប្រុសរូបនេះ ក្នុងកិច្ចសម្ភាសន៍ប៉ុណ្ណោះ ហើយយើងក៏នៅមិនទាន់ដឹងថា តើថ្ងៃមុខនឹងទៅជាយ៉ាងណាដូចគ្នា ចំពោះអាជីពសម្ដែងរបស់ Cao Jun

គួររំឮកផងដែរថា កាលពីតារារូបនេះនៅក្មេង អំឡុងឆ្នាំ ២០០០ជាង លោកបានទទួលភាពជោគជ័យតាំងពីកុមារភាពជាមួយខ្សែភាពយន្តល្បីៗជាច្រើនដូចជា Lian Hua Tong Zi Na Zha Treasure Venture Tian Jiao Shou Jia De Er Shi Ba Ge Fang Ke និងរឿងជាច្រើនទៀតផងដែរ៕

Cao Jun កាលសម្ដែងជាណាចា
Cao Jun កាលសម្ដែងជាណាចា
Cao Jun 
Cao Jun 
Cao Jun 
Cao Jun 
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T