បរទេស៖ កាលពីថ្មីៗនេះ ប្រពន្ធ Justin Bieber ត្រូវបានអ្នកគាំទ្រយកប្រៀបធៀបជាមួយសង្សារចាស់ នាង Selena Gomez ក្រោយពេលដែលតារាបង្ហាញម៉ូតម្នាក់នេះ បានសាក់រូបជាអក្សរមួយ ដើម្បីបញ្ជាក់ពីទំហំក្តីស្រលាញ់និង ចិត្តស្មោះទៅកាន់ស្វាមីផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ក្រោយពីសាក់រូបជាអក្សរJ នៅលើម្រាមដៃនាង ដែលជាព្យញ្ជនៈផ្តើមពីឈ្មោះរបស់ប្តីរបស់ខ្លួនផងដែរ ដោយរំពឹងយ៉ាងខ្ពស់ថា នឹងទទួលបានពាក្យសរសើរពីសំណាក់ហ្វេនៗ ប៉ុន្តែផ្ទុយស្រឡះវិញគឺ ត្រូវបានក្លាយជាផ្ទាំងសុីបរបស់ពួកគេទៅវិញដោយត្រូវបានត្រូវ មហាជនយកទៅធ្វើការប្រៀបធៀបជាមួយនឹង អតីតសង្សារចាស់របស់ប្តីខ្លួន Selena Gomez ទៅវិញ។
ដោយឡែក ហ្វេនរបស់ Justin Bieber និង Selena Gomez ប៉ុន្មាននាក់ បាននិយាយពាក្យមិនសមរម្យមួយចំនួនទៅកាន់តារាម៉ូដែលនេះថា៖
ក្នុងចំណោមនោះក៏មានហ្វេនជាច្រើនបាននិយាយការពារ Hailey Bieber ផងដែរ ដោយសារតែតារាម៉ូដែលម្នាក់នេះគួរតែទទួលបាននូវការគោរពពីអ្នកគាំទ្រ ប៉ុន្តែបែរជាទទួលរងនូវការឌឺដងជារឿយៗ មិនថាក្នុងពេលផ្សាយផ្ទាល់ឬ ក៏តាមរយៈការបង្ហោះរូបភាព ដោយហ្វេនមួយចំនួននៅតែមិនពេញចិត្តចំពោះតារាម្នាក់នេះដដែល។
គួររម្លឹកដែរថា ក្នុងឆ្នាំ២០១២ Justin Bieber បានជូនចិញ្ចៀនពេជ្រដ៏ប្រណីតទៅកាន់ Selena Gomez ផងដែរ៕
សូមចូលមើលរូបភាពខាងក្រោម៖