ប្រិយមិត្តប្រាកដជាធ្លាប់បានឃើញ ឬអានសៀវភៅ «អរិយធម៌ខ្មែរ»។ អ្នកនិពន្ធសៀវភៅមួយក្បាលដែលមានភាពល្បីល្បាញនេះ គឺអ្នកស្រី ត្រឹង ងា។ អ្នកស្រី ត្រឹង ងា មានឈ្មោះដើម ឡាយ ហ៊ុនគី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ ម្ចាស់ស្នាដៃខាងលើ បានទទួលសញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រពីរាជបណ្ឌិត្យសភាកម្ពុជា។ នេះបើតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក សុខ ទូច រាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ។
ជាការកត់សម្គាល់ អ្នកស្រី ត្រឹង ងា អាយុ ៨៥ឆ្នាំ ជាអតីតសាស្ត្រាចារ្យអក្សរសាស្ត្រមួយរូប មានឈ្មោះល្បីល្បាញតាមរយៈស្នាដៃសៀវភៅ «អរិយធម៌ខ្មែរ» ថ្នាក់បញ្ចប់ ដែលបានបោះពុម្ពផ្សាយកាលពីឆ្នាំ១៩៧៤។
តាមពិតទៅ ត្រឹង ងា ជាឈ្មោះស្វាមីរបស់អ្នកស្រី ដែលជាអតីតសាស្ត្រាចារ្យ និងជាអ្នកនិពន្ធសៀវភៅ «ប្រវត្តិសាស្ត្រខ្មែរ» ភាគទី១ និងទី២ ដែលបោះពុម្ពផ្សាយនៅឆ្នាំ១៩៧៣។ សាស្ត្រារ្យត្រឹង ងា ត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅមន្ទីរស-២១ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ១៩៧៥។
បើតាមរាជបណ្ឌិត្យសភាកម្ពុជា សញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រដែលរាជបណ្ឌិត្យសភាកម្ពុជាប្រគល់ជូន អ្នកស្រីត្រឹង ងា ជាការលើកកម្ពស់សម្រាប់ឥស្សរជនជាន់ខ្ពស់ដែលបានបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិ៕