ប្លែកអត់ ពេលអ្នកម្តាយកូន១ ពេជ្រ សូលីកា លេងស្ទាយ៍សក់ថ្មីបែបនេះ?

//s9.kh1.co/e6/e603f0dd4a8c1f846e71a72d70fc101c7b4e0a9f.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អាចនិយាយបានថា តារាចម្រៀង ពេជ្រ សូលីកា ជាតារាចម្រៀងមួយរូប ដែលមានទាំងសម្រស់ និងទឹកដមសម្លេងច្រៀងបានយ៉ាងល្អ និងមានអ្នកគាំទ្រច្រើន តាំងពីប្រឡូកក្នុងសិល្បៈដំបូងៗមកម្ល៉េះ។

ភ្នំពេញ៖ ជាការពិតណាស់ ចាប់តាំងពីសម្រាលកូនដំបូង កន្លងមកជាច្រើនខែមកនេះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព ពេជ្រ សូលីកា ហាក់កំពុងមមាញឹកជាមួយនឹងការងារសិល្បៈច្រើនឡើងវិញហើយ ដោយមួយរយៈចុងក្រោយនេះ នាងតែងលេចមុខនៅតាមកម្មវិធីមួយចំនួន និងចេញបទចម្រៀងថ្មីក្នុងផលិតកម្មរស្មីហង្សមាសផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះទៀតសោត ការបង្ហាញវត្តមានក្នុងវិស័យសិល្បៈជាថ្មីម្ដងទៀតនេះដែរ ឃើញថា ពេជ្រ សូលីកា ពិតជាមានភាពលេចធ្លោរខ្លាំងជាងមុន ជាមួយនឹងការលេងស្ទាយ៍តុបតែងខ្លួន ម៉ូតសម្លៀកបំពាក់ថ្មីៗ ប្លែកៗមើលទៅមិនស៊ាំភ្នែកនោះឡើយ។

ជាក់ស្ដែង មុននេះបន្តិច តារារូបនេះក៏ទើបតែបានបង្ហោះរូបថតរបស់ខ្លួន នៅលើគណនី អ៊ីនស្តាក្រាម ដែលធ្វើឲ្យអ្នកគាំទ្រមានពេញចិត្តមិនតិចនោះទេ ពេលដែលបានឃើញ នាងបានផ្លាស់ប្ដូរស្ទាយ៍មួយបែបផ្សេងទៀតនេះ ជាមួយនឹងការកាត់ម៉ូតសក់ខ្លីត្រឹមកញ្ចឹង.ក ធ្វើម៉ូតរួញបន្តិចៗ ហើយថែមទាំងប្ដូរពណ៌សក់ថ្មី ថែមទៀតផង។ ដែលការប្ដូរម៉ូតសក់ថ្មីមួយបែបនេះ មើលទៅ ពេជ្រ សូលីកា ពិតជាប្លែក ស្រស់ស្អាតមិនចាញ់រាល់ដងនោះឡើយ ខណៈមានកូនមួយហើយក៏ពិតមែន ប៉ុន្តែនាងនៅតែមានភាពច្នៃប្រឌិតក្នុងការធ្វើខ្លួន បាននៅតែស្អាតខ្ញង់ផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

 ពេជ្រ សូលីកា
 ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
រូបថ្មី ពេជ្រ សូលីកា
រូបថ្មី ពេជ្រ សូលីកា
រូបថ្មី ពេជ្រ សូលីកា
រូបថ្មី ពេជ្រ សូលីកា
រូបថ្មី ពេជ្រ សូលីកា
រូបថ្មី ពេជ្រ សូលីកា
រូបថ្មី ពេជ្រ សូលីកា
រូបថ្មី ពេជ្រ សូលីកា
រូបថ្មី ពេជ្រ សូលីកា
រូបថ្មី ពេជ្រ សូលីកា
ពេជ្រ សូលីកា
Chan Sophon
S.P

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T