លេងខ្លួនសម័យដដែលៗ មើល ដេវីត និង បូព្រឹក្ស គ្រងឈុតបុរាណលើកនេះ ប្លែកសាហាវ

//s9.kh1.co/9b/9b8879ce83ad1c67d7e3c8fb3e41aae218489460.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកគាំទ្រធ្លាប់តែឃើញ ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស ស្លៀកឈុតសម័យ និង ឈុតប្រពៃណីខ្មែរ តែមុននេះបន្តិច អ្នកទាំងពីរបានគ្រងនៅឈុតបុរាណមើលទៅស្អាត សង្ហាអង្គអាចតែម្ដង។

ភ្នំពេញ៖ លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស ជាគូស្នេហ៍មួយគូ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន ដោយគ្រប់ពេលតារាប្រុសស្រីមួយនេះ តែងតែបង្ហាញភាពស្វីតៗចំពោះគ្នាទៅវិញទៅមកគួរឲ្យច្រណែន។ លើសពីនេះទៅទៀត បើទោះបីទើបតែទាក់ទងគ្នាអស់រយៈពេល ៤ឆ្នាំ តែមើលទៅអ្នកទាំងពីរពិតជាស្និទ្ធស្នាល និងយល់ចិត្តគ្នាកាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយចាប់ដៃគ្នាកសាងស្នេហា តារាប្រុសស្រីមួយគូនេះ បានចាប់ផ្ដើមចាប់បើកជំនួញ និងបង្កើតអ្វីដែលថ្មី ប្លែកសម្រាប់អ្នកគាំទ្រជានិច្ច ជាពិសេស ការរៀបចំខ្លួន គ្រប់ពេលមើលទៅសុទ្ធសឹងតែមានភាពច្នៃប្រឌិត និងមានការរចនាឡើងយ៉ាងឡូយគួរឲ្យទាក់ទាញតែម្ដង។ មិនតែប៉ុណ្ណោះ គ្រប់សម្លៀកបំពាក់ដែលលោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស គឺលេចធ្លោគួរជាទីចាប់អារម្មណ៍ខ្លាំងតែម្ដង។ 

ក្នុងនោះដែរ អ្នកគាំទ្រតារាចម្រៀងប្រុសស្រីពីរដួងនេះ ធ្លាប់តែឃើញអ្នកទាំងពីរស្លៀកនៅសម្លៀកបំពាក់ច្នៃឡើងតាមបែបសម័យ និងឈុតប្រពៃណីខ្មែរ តែមុននេះបន្តិច គូស្នេហ៍មួយគូនេះ បានចាប់ដៃគ្នាថតរូបគ្រងនៅឈុតបុរាណ មានការេចនាឡើងយ៉ាងស្រស់ស្អាត តាមលំនាំសម័យបុរាណ មើលទៅពិតជាស្រស់សោភា និងស្រស់សង្ហា ហើយសាកសមជាមួយនឹងរូបរាងតែម្ដង។

មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងទាំងពីររូបនេះ បានសម្ដែងនៅក្ដីរំភើបជាខ្លាំង ខណៈពេលបានគ្រងនៅឈុតបុរាណបែបនេះជាលើកដំបូង បើទោះបីឈានជើងចូលសិល្បៈច្រើនឆ្នាំក៏ពិតមែន។ ក្រោយអ្នកគាំទ្រជាច្រើនបានឃើញរូបភាពគូស្នេហ៍មួយគូនេះ គ្រងនៅឈុតនេះរួច ពួកគេបានសរសើរនៅសម្រស់ថ្មីបែបក្លាហាន និងអង្គអាចរបស់តារាពីរដួងនេះគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖​

  លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស
  លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស
  លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស
  លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស
  លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស
  លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស
  លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស
  លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស
  លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស
  លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស
ទេព បូព្រឹក្សងួន ចាន់ដេវីត
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T