ចិន៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការស្រលាញ់ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញនឹងវីដេអូឃ្លីបមួយ ដែលត្រូវបានថតបង្ហោះចែកចាយ នូវសកម្មភាពក្មេងស្រីតូចម្នាក់ អាយុ៣ឆ្នាំ គេងជាមួយនឹងសត្វឆ្មា រួមទាំងសុនខ យ៉ាងមានភាពកក់ក្ដៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបមួយនេះ ត្រូវបានថតឡើងកាលពីថ្មីៗនេះ ដោយអាណាព្យាបាលរបស់ក្មេងស្រីផ្ទាល់ ដែលរស់នៅក្នុងខេត្ត Heilongjiang នៃប្រទេសចិន ហើយយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបបង្ហាញឲ្យឃើញថា ក្មេងស្រីតូច បានដាក់ខ្លួនគេងនៅចំចន្លោះកណ្ដាល ដែលអមសងខាងដោយឆ្មា និងសុនខ។ បន្ទាប់មក សុនខក៏បានដាក់ក្រញាំរបស់វាទៅលើខ្លួនក្មេងស្រី ដែលមើលទៅហាក់ដូចជាកំពុងតែឱបអីចឹង។
បើងាកទៅកាន់រូបភាពប៉ុន្មានសន្លឹកវិញ បង្ហាញឲ្យឃើញដែរថា សុនខ និងឆ្មា តែងតែនៅក្បែរក្មេងស្រីតូចជានិច្ច ដោយមានការលេងជាគ្រូពេទ្យ ព្យាបាលអ្នកជំងឺ ហើយថែមទាំងអង្គុយស្ដាប់ ក្មេងស្រីតូចនិយាយរៀបរាប់ពីអ្វីទៀតផង។
នៅក្នុងសារបង្ហោះទៅលើបណ្ដាញសង្គម ស្ត្រីជាម្ដាយបានសរសេររៀបរាប់ថា៖
យ៉ាងណាមិញ ក្មេងស្រីតូចខាងលើនេះ ទទួលបានភាពល្បីល្បាញនៅលើបណ្ដាញសង្គម តាំងពីឆ្នាំ២០១៨មកម៉្លេះ ដែលម្ដាយតែងតែបង្ហោះវីដេអូ បង្ហាញពីភាពស្និទ្ធស្នាលរវាងកូនស្រី និងសត្វចិញ្ចឹម។ ហើយឥឡូវនេះ គណនីបណ្ដាញសង្គម Tik Tok របស់ស្ត្រីជាម្ដាយមានអ្នកតាមដានរហូតដល់ទៅ ៣.៥លាននាក់ឯណោះ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖