ឆ្លាតណាស់! សុនខពីរក្បាលទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក ពេលដែលម្ចាស់វា សួររកមុខអ្នកធ្វើ(មានវីដេអូ)

//s9.kh1.co/71/7167c7dfd5540de33c370f29a834db4628950af0.jpg
សង្គម

 ១៩-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កុំចេះតែហ៊ានអារឿងចោទគេយកល្អខ្លួនឯង មើលតែវីដេអូនេះទៅដឹងហើយ សុនខមួយក្បាលទម្លាក់កំហុសដោយយកជើងទីចង្អុលគេចុះឡើង ដោយទីបំផុត ត្រូវសុនខមួយទៀតសងសឹក ខ្ទៀតចូលកន្លៀតជញ្ជាំងស្អាត។

ចិន៖ កាលពីថ្មីៗនេះ មានវីដេអូដ៏កំប្លែងមួយបានចែកពេញបណ្តាញសង្គម ដោយសុនខពីរក្បាលដែលនៅផ្ទះជាមួយគ្នា បានទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក ដោយមិនព្រមទទួលយកកំហុស នៅពេលដែលម្ចាស់វាមកដល់ផ្ទះ ហើយសួររកមុខអ្នកដែលបង្កកំហុសនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅក្នុងវីដេអូនោះ បានបង្ហាញពីសកម្មភាពម្ចាស់ផ្ទះ បានដើរចូលមកក្នុងផ្ទះរួចក៏សួររកមុខអ្នកដែលខាំហែកក្រណាត់ដាច់ជាប៉ុន្មានកំណាត់ រំពេចនោះកាមេរ៉ាក៏បានចាប់ទៅ សុនខបីក្បាលដោយ មានពណ៍ត្នោតមួយក្បាលនិង ពណ៍សពីរក្បាល រំពេចនោះមានសុនខពណ៌សមួយក្បាលយកជើងវា ចង្អុលទៅ សុនខពណ៌សដែលអង្គុយនៅក្បែរនោះ ចំណែកសុនខ សមួយទៀតនោះ មិនបានឈរស្ងៀមនោះនោះឡើយ ដោយវាបានយកច្រមុះទៅដល់ជល់នឹងសុនខនោះ រហូតផ្ទប់នឹងកន្លៀតជញ្ចាំង​រហូតដល់ម្ចាស់វាទ្រាំលែងបានក៏ផ្ទុះសំណើចនៅក្នុងវីដេអូនោះផងដែរ។

ក្រោយពីបានឃើញដូច្នេះ អ្នកប្រើប្រាស់បណ្តាញសង្គម ក៏បានកោតសរសើរនូវសុនខទាំងពីរក្បាលដែលមានភាពវ័យឆ្លាត ដែលអាចយល់ពីសម្តីដែលម្ចាស់វាសួរនិង ចេះសម្តែងកំប្លែងដែលធ្វើឲ្យអ្នកទស្សនា មិនអាចទប់សំណើចក្រោយពីបានមើលវីដេអូនេះបានឡើយ៕

សូមមើលរូបភាពនិង វីដេអូខាងក្រោម៖

សកម្មភាពទម្លាក់កំហុសរបស់សុនខទាំងពីរ
សកម្មភាពទម្លាក់កំហុសរបស់សុនខទាំងពីរ
សកម្មភាពទម្លាក់កំហុសរបស់សុនខទាំងពីរ
សកម្មភាពទម្លាក់កំហុសរបស់សុនខទាំងពីរ
សកម្មភាពទម្លាក់កំហុសរបស់សុនខទាំងពីរ
សកម្មភាពទម្លាក់កំហុសរបស់សុនខទាំងពីរ
សកម្មភាពទម្លាក់កំហុសរបស់សុនខទាំងពីរ
សកម្មភាពទម្លាក់កំហុសរបស់សុនខទាំងពីរ
សកម្មភាពទម្លាក់កំហុសរបស់សុនខទាំងពីរ
សកម្មភាពទម្លាក់កំហុសរបស់សុនខទាំងពីរ
វីដេអូទាំងស្រុង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T