បោះមួយជង្គង់ចូលចុងដង្ហើមណែនណាស់! អេ អាំម៉ារីនភូថង ផ្ដួល ពុទ្ធ ម៉ាណូយ សន្លប់ដើមទឹក២ (មានវីដេអូ)

//s9.kh1.co/f7/f7879c315d1ee4bff72204a908a7b10cb54d0b06.jpg
កីទ្បា

 ១៧-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អេ អាំម៉ារីនភូថង ផ្ដួល ពុទ្ធ ម៉ាណូយ សន្លប់ដើមទឹក២

ភ្នំពេញ៖ កក្រើកជាមួយគូ ប្រភេទទម្ងន់៥៧គីឡូក្រាម រវាងអ្នកប្រដាល់​មកពី ក្លិបពុទ្ធសេរីវង្សកីឡា ពោធ៍សែនជ័យនៃក្រសួងការពារជាតិ កីឡាករ ពុទ្ធ មាណូយ នឹងកូនប្រុសបង្កើតរបស់លោកគ្រូអេភូថង កីឡាករ អេ អាំរីនភូថង នៅសង្វៀន CNC ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះជាមានបទពិសោធន៍ឡើងសង្វៀនតិចជាង មាណូយ ច្រើនក៏ពិតមែន ប៉ុន្តែសង្កេតឃើញថា អាំរីនភូថង ពិតជាធ្វើបានល្អ ក្នុងប្រកួតនេះ ជាក់ស្ដែងគេចំណាយពេលត្រឹម២ទឹកប៉ុណ្ណោះ ក្នុងការផ្ដួលកូនសិស្សលោកគ្រូ ឃុន សិរីយ៉ា ឲ្យបោះបង់ការប្រកួត តាមរយៈការចាក់ជង្គង់ចូលចុងដង្ហើម។

https://s9.kh1.co/__image/w=650,h=367,q=100/f8/f8c1e66dfba140e8494f622a9f681b0a4c25dc36.png

គួរឲ្យដឹងដែរថា ជ័យជម្នះកាលពីព្រឹកមិញនេះ គឺជាការឈ្នះជាលើកទី១២ហើយ ក៏ដូចជាការផ្ដួលគូប្រកួតឲ្យសន្លប់ជាលើកទី៣ ក្នុងចំណោមការឡើងវាយចំនួន១៩ដង របស់កីឡាករ អេ អាំរីនភូថង៕

  កីឡាករ អេ អាំរីនភូថង
  កីឡាករ អេ អាំរីនភូថង

បើចង់ឃើញការប្រកួតវាយជក់ចិត្តយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ៖ Sport Zone
Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/e6/e6ba3526eeee34452bb67fd8180d97583435090d.jpg

អុញនោះ! ឯត្តម ខូវ ឆាយ ចេញមកបកស្រាយបែបនេះ ជុំវិញ ព័ត៌មានដែលបានចុះផ្សាយថា ប្រធានគណៈវិនិច្ឆ័យដែលសម្រេចឲ្យ ព្រំ សំណាង ចាញ់ Lucas Gabriel ត្រូវបានបណ្តេញចេញពីតំណែង

 ០២-ឧសភា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T