ភ្នំពេញ៖ លោក អេនឌី ជាតារាសម្ដែង និងតារាចម្រៀងប្រុសមួយរូបដែលមានមហាជនជាច្រើនស្គាល់ ដែលតារាប្រុសរូបនេះ បានឈានជើងចូលសិល្បៈអស់ជាច្រើនឆ្នាំមកហើយ នៅតែអាចឈរជើងលើវិស័យមួយនេះបាន និងទទួលបានប្រជាប្រិយភាពមិនចាញ់ពេលមុនៗឡើយ បើទោះបីពេលនេះ មានសិល្បករថ្មីជាច្រើន កំពុងបង្ហាញខ្លួនលើវិថីសិល្បៈជាបន្តបន្ទាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីជោគជ័យលើ់វិស័យសិល្បៈច្រើនឆ្នាំកន្លងមកនេះ យើងងាកទៅមើលជីវិតឯកជនវិញក៏មិនណយប៉ុន្មានឡើយ ដោយគេសង្កេតឃើញតារារូបនេះ តែងតែប្រើជីវិតយ៉ាងហាយសូរ ដើរលេងសឹងតែគ្រប់ប្រទេសតែម្ដង។ ក្នុងនោះដែរ អេនឌី ក៏ជាតារាប្រុសមួយរូបមានរូបសម្បត្តិស្អាត សង្ហាស្បែកសខ្ចីមិនចាញ់មនុស្សស្រីនោះទេ។ ម្យ៉ាងវិញទៀត ទោះបីមានវ័យច្រើនបន្តិចមែន តែលោកនៅតែក្មេង ធ្វើឲ្យហ្វេនជាច្រើនសរសើរពីវិធីថែរូបសម្រស់របស់តារាប្រុសរូបនេះគ្រប់គ្នាតែម្ដង។
ជាក់ស្ដែង មុននេះបន្តិច លោក អេនឌី បានបង្ហោះរូបភាពបង្ហាញមុខមាត់ខ្លួនកាលនៅកុមារ មើលទៅពិតជាគួរឲ្យក្នាញ់ខ្លាំង ចំណែកមុខមាត់ក៏ឃ្យូត ស្អាតថែមទៀតផង។ បើប្រៀបធៀបរូបសម្បត្តិបច្ចុប្បន្ន និងកាលនៅពីក្មេងតារារូបនេះឃើញថាមិនខុសគ្នាប៉ុន្មានឡើយ ដោយរូបភាពជាច្រើនសន្លឹកកាលនៅកុមារតារាប្រុសរូបនេះអាចបញ្ជាក់ឲ្យឃើញថា លោកនៅតែមានស្បែកចាំ ហើយស្រស់សង្ហាមិនចាញ់ពីមុនឡើយ ទោះកន្លងទៅច្រើនឆ្នាំ៕
សូមទស្សនារូបភាពខាងក្រោម៖