ភ្នំពេញ៖ ចង់បានបែបណា ម៉ូដណា តម្លៃណា ពេលណា ស្រឡាញ់ និងចង់ប្រើខ្លាំងប៉ុណ្ណា ក៏ក្រុមហ៊ុន សាមសុង អាចផ្តល់ជូនឱ្យអ្នកគាំទ្រជុំវិញពិភពលោកបានដែរ។ ជាពិសេស គឺអ្នកគាំទ្រទាំងអស់ដែលនៅក្នុងប្រទេសកម្ពុជាយើងតែម្តង និយាយទៅគឺផ្តល់ជូនជម្រើសមិនឱ្យទាស់ចិត្តម៉ង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសុំសួរមួយសិនថា អ្នកណាគេខ្លះជាហ្វេនរបស់កំពូលស្មាតហ្វូន Galaxy S20 FE ? ឥឡូវនេះ ក្តីស្រមៃកំពុងក្លាយជាការពិតហើយ ដែលក្រុមហ៊ុន សាមសុង នៅពេលនេះបាននាំយកកំពូលស្មាតហ្វូនក្នុងសករាជថ្មី ស៊េរី Samsung Galaxy S20 FE (Truly Fan Edition) មកលក់ផ្លូវការក្នុងទីផ្សារប្រទេសកម្ពុជាជូនដល់អ្នកស្រឡាញ់ និងប្រាថ្នាចង់បាន ចង់ប្រើជាមួយនឹងតម្លៃដ៏អស្ចារ្យ ពិសេសនឹកស្មានមិនដល់ទាល់តែសោះ។
* រាល់ការជាវ Galaxy S20 FE ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នឹងទទូលបានការថែមជូនដ៏ពិសេសបំផុតដូចជា៖
- ធុងបាស JBL Flip5 មួយគ្រឿងដ៏ស្រស់ស្អាតភ្លាមៗ
- បញ្ចុះតម្លៃ ៥០% ពេលប្តូរអេក្រង់ថ្មី (រយៈពេល ១ ឆ្នាំចាប់គិតពីថ្ងៃជាវ)
- ស៊ីមស្មាតលេខពិសេសតម្លៃ ៥៤ ដុល្លារ ជាមួយគម្រោងស្មាតចំនួន ៥២ សប្តាហ៍!
សូមបញ្ជាក់ថា កំពូលស្មាតហ្វូន Samsung Galaxy S20 FE (Truly Fan Edition) នេះ គឺត្រូវបានបង្កើតឡើងយ៉ាងពិសេស និងបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោក ដោយបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយដូចទៅនឹងអធិរាជស្តេចកំពូលស្មាតហ្វូនស៊េរី flagship ដែរ។
ហ្នឹង បែបមិនជឿទេមើលទៅ! ជឿ មិនជឿ បន្តិចទៀតដឹងខ្លួនហើយ។ ខាងក្រោមនេះ គឺជាសមត្ថភាព កម្លាំងម៉ាស៊ីន អាវក្រោះការពារទឹក និងធូលី កាមេរ៉ា កំពូលថាមពលថ្មធំ និងតម្លៃដែលសឹងតែមិនគួរឱ្យជឿទាល់តែសោះថា ក្រុមហ៊ុន សាមសុង ហ៊ានហក់ដាក់លក់ក្នុងតម្លៃត្រឹមប៉ុណ្ណឹង ដើម្បីឱ្យអតិថិជនរបស់ខ្លួនសម្រេចក្តីបំណងក្នុងការទទួលបានបទពិសោធន៍ នៃកំពូលស្មាតហ្វូនដ៏អស្ចារ្យសម្រាប់អនាគតម៉ូឌែលនេះ។
ដូច្នេះបើចង់ដឹងច្បាស់ សូមមកមើលតម្លៃ និងលក្ខណៈពិសេសអស្ចារ្យរបស់ Samsung Galaxy S20 FE (Truly Fan Edition) ជាមួយយើងទាំងអស់គ្នា៖
* Galaxy S20 FE (Fan Edition)
- តម្លៃ៖ $646 ជាមួយនឹង 8GB (RAM) / 128 GB (ROM) អាចបន្ថែមមេម៉ូរីក្រៅបានរហូតដល់ 1TB
- ទំហំអេក្រង់៖ 6.5 អ៊ីញ
- ប្រភេទកញ្ចក់អេក្រង់៖ 120Hz Refresh Rate, Infinity-O Display ប្រភេទ Dynamic SUPER AMOLED 2X
- កាមេរ៉ាមុខ 1 គ្រាប់៖ ទំហំ 32 MP
- កាមេរ៉ាក្រោយ 3 គ្រាប់៖ 12 MP (Wide), 8 MP (Telephoto), 12 MP (Ultra-Wide)
- ប្រព័ន្ធដំណើរការ (CPU)៖ Exynos 990
- ថាមពលថ្ម៖ 4,500 mAh (សាកថ្មល្បឿនលឿនបំផុតឥតខ្សែ 15 W និងប្រើខ្សែល្បឿនលឿន 25W)
- ពណ៌ 5 ជម្រើស៖ Cloudy Navy (ខៀវ), Cloudy Lavender (ស្វាយខ្ចី), Cloudy Mint (បៃតងខ្ចី), Cloudy Red (ក្រហម)
ម៉េចដែរប៉ុណ្ណឹង គ្រប់គ្រាន់ និងអាចធ្វើការសម្រចចិត្តតែម្តងបាននៅ? មិនងាយនឹងបានប្រើទេណា និយាយទៅលោកអ្នកដែលធ្លាប់ប្រើ និងដឹងពីចំណុចកំពូលក៏ដូចជាលក្ខណៈពិសេសនៃស្តេចកំពូលស្មាតហ្វូន ឬអធិរាជស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង គឺប្រាកដជាដឹងច្បាស់ជាងអ្នកណាទាំងអស់ អ៊ីចឹងនៅចាំអីទៀត៕
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32។