កាលពីថ្ងៃ ១៤តុលាកន្លងទៅ ប្រធានាធិបតីនៃប្រទេសហ្វីលីពីន លោកឌុយតាតេបាននិយាយទៅកាន់ប្រជាជនរបស់លោកថា ថវិកាទាំងអស់ដែលរដ្ឋទទួលបាននឹងយកទៅដំណើរការទៅលើវ៉ាក់សាំងការពារកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកថា៖ «ខ្ញុំសង្ឃឹមថា វ៉ាក់សាំងនឹងឆាប់បានមកដល់ប្រទេសរបស់ខ្ញុំ សម្រាប់ប្រជាជនរបស់ខ្ញុំ»។
លោកឌុយតាតេបានបន្ដទៀតថា លោកត្រូវការថវិកាលើសពីតម្រូវការសម្រាប់ផ្តល់វ៉ាក់សាំងឲ្យដល់គ្រប់ប្រជាជនទាំងអស់ទូទាំងប្រទេសហ្វីលីពីន ដែលមានចំនួន ១១៣ លាននាក់។
អ្នកនាំពាក្យរបស់លោកបានសង្កត់ធ្ងន់ថា លោកឌុយតាតេចង់បានវ៉ាក់សាំងយ៉ាងចាំបាច់មិនថាទទួលបានពីប្រទេសប្រទេសរុស្ស៊ី ឬប្រទេសចិនឡើយ
គឺលោកឌុយតាតេទទួលទិញសម្រាប់ប្រជាជនរបស់ខ្លួន។ តាមរបាយការណ៍ក្រសួងសុខាភិបាលនៃប្រទេសហ្វីលីពីន ប្រទេសនេះមានអ្នកឆ្លងជំងឺកូវីដ១៩
ចំនួន ១៩១០នាក់គិតត្រឹមថ្ងៃ ១៤តុលា។ ហើយចំនួនអ្នកឆ្លងសរុបមាន
៣៤៦៥៣៦ នាក់ រីឯអ្នកស្លាប់មានចំនួនខ្ពស់រហូតដល់ ៦៤៤៩ នាក់។ យ៉ាងណាមិញ អ្នកឆ្លងមានចំនួន ៤៦២២៧នាក់ និងចំនួនអ្នកជាសះស្បើយមាន ២៩៣៨៦០ នាក់៕