ប្រុងប្រយ័ត្ន! រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពជំនន់ ដែលអាចប៉ះពាល់ខ្លាំងដល់ស្រុកអង្គស្នួល ស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ

//s9.kh1.co/6b/6b9ea20c7b7c88f5b642d16b1f3c9512911b4cf2.jpg
សង្គម

 ១៤-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដកណ្ដាល នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ដោយសារឥទ្ធិពលព្យុះជាបន្ដបន្ទាប់ និងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ដូច្នេះខេត្ដកណ្ដាលបានទទួលឥទ្ធិពលជំនន់ទឹកភ្លៀងពីខេត្ដកំពង់ស្ពឺ

កណ្ដាល៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដកណ្ដាល នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ដោយសារឥទ្ធិពលព្យុះជាបន្ដបន្ទាប់ និងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ដូច្នេះខេត្ដកណ្ដាលបានទទួលឥទ្ធិពលជំនន់ទឹកភ្លៀងពីខេត្ដកំពង់ស្ពឺ តាមស្ទឹងព្រែកត្នោត ហើយធ្លាក់មកដល់ចំណុចសំណង់ទំនប់ទឹក៧មករា (កំពង់ទួល) ដែលមកដល់ពេលនេះ ទឹកមានកម្រិតកម្ពស់ខាងក្រោយ កម្ពស់៩.២០ម៉ែត្រ លើសពីកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន (៧ម៉ែត្រ) ដែលបណ្ដាលឲ្យទំនប់សណ្ដរស្ទឹងទាំងសងខាងក្នុងភូមិសាស្ដ្ររដ្ឋបាលរាជធានីភ្នំពេញ មានកម្រិតកម្ពស់ទឹកហូរលើខ្នងទំនប់សណ្ដរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថានភាពនេះ អាចបណ្ដាលឲ្យមានផលប៉ះពាល់ដល់ភូមិសាស្ដ្រខេត្តកណ្ដាល រួមមាន ក្រុងតាខ្មៅ ស្រុកអង្គស្នួល និងស្រុកកណ្ដាលស្ទឹង។ អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋបាលខេត្ដកណ្ដាលសូមអំពាវនាវឲ្យប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ទាំងបីខាងលើ មេត្តាត្រៀមបង្ការ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់។

សេចក្ដីជូនដំណឹងលម្អិតរបស់រដ្ឋបាលខេត្ដកណ្ដាល៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T