អាមេរិក៖ ស្ទើរមិនគួរជឿ ក្មេងប្រុសអាយុទើបតែ១១ឆ្នាំម្នាក់ ត្រូវប្រឈមនឹងការចោទប្រកាន់ជាច្រើនករណី បន្ទាប់ពីរូបគេបានលួចឡានក្រុងសាលារៀន និងបង្កឲ្យប៉ូលិសដេញចាប់ពេញទីក្រុងថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប៉ូលិសក្នុងរដ្ឋ Louisiana ថាករណីខាងលើ ត្រូវបានគេរាយការណ៍ឲ្យដឹងនៅម៉ោងប្រហែល១០:៤៥នាទីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីក្មេងប្រុសរូបនេះ បានលួចយកឡានក្រុងចេញពីមជ្ឈមណ្ឌលមួយនៅក្នុងតំបន់ ហើយបានព្យាយាមបើកគេចខ្លួនពីប៉ូលិស។ ក្រោយពេលបានបើកឡានក្រុងយ៉ាងសប្បាយរីករាយបានប្រមាណ៤៥នាទី គេក៏បានបើកបុកនឹងរថយន្ដដទៃទៀត មុនពេលទៅបុកដើមឈើក្នុងបរិវេណផ្ទះអ្នកស្រុក ដែលជាកន្លែងប៉ូលិសធ្វើការឃាត់ខ្លួន។
លោក Gradney ដែលជាម្ចាស់ផ្ទះ បានប្រាប់អ្នកយកព័ត៌មានថា៖
ជុំវិញករណីនេះដែរ គេនៅមិនទាន់ច្បាស់ទេ ថាតើក្មេងប្រុសខាងលើមានកូនសោឡានរឺក៏អត់ ប៉ុន្ដែប៉ូលិសជឿថា ឡានក្រុងនោះប្រាកដជាមានប៊ូតុងចុចបញ្ឈេះជាមិនខាន។ តែទោះជាយ៉ាងណា រូបគេត្រូវបានចោទប្រកាន់ពីបទលួចយានយន្ដ រត់គេចពីប៉ូលិស និងបង្កការខូចខាតទ្រព្យសម្បត្ដិអ្នកដទៃជាដើម៕
សូមទស្សនារូបភាពខាងក្រោម៖