កាណាដា៖ នារីម្នាក់មានឈ្មោះថា Meaghan Taylor វ័យ២៣ឆ្នាំ មកពីខេត្ត Prince Edward Island បានទិញឈុតកូនក្រមុំជជុះមួយ ក្នុងតម្លៃ១០០ដុល្លារអាមេរិកតាមអនឡាញ តែពេលឃើញផ្ទាល់ភ្នែក មិនដូចទៅនឹងរូបភាពដែលដាក់តាំងលក់ឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះរូបភាពដែលដាក់តាំងលក់ បង្ហាញឲ្យឃើញថា ឈុតកូនក្រមុំដៃវែងពណ៌ស មានប្រវែងវែងអូសដីយ៉ាងស្រស់ស្អាត ដូចជាអក្សរ V តែនៅពេលនាង Meaghan បានស្លៀកផ្ទាល់ ឈុតនោះបែរជាតឹង និងប៉ោងត្រង់ចុងដង្ហើម ដោយមានសភាពចាស់ ហើយខុសទាំងស្រុងទៅនឹងរូបភាពតែម្ដង។
នាង Meaghan សព្វថ្ងៃជាស្ត្រីមេម៉ាយកូនមួយ បានឲ្យដឹងថា នាងពិតជាខកចិត្តយ៉ាងខ្លាំង តែនាងមិនអាចធ្វើអ្វីបានឡើយ ក្រៅពីសើចប៉ុណ្ណោះ។ ហើយនាងក៏បានទាក់ទងទៅកាន់អ្នកលក់ ដែលដំបូងឡើយអ្នកលក់បដិសេធមិនព្រមប្រគល់ប្រាក់ឲ្យនាងវិញទេ។ តែនាងមិនមានបំណងចង់ទាមទារប្រាក់វិញឡើយ ដោយចង់បានឈុតដូចក្នុងរូបភាពប៉ុណ្ណោះ។
យ៉ាងណាមិញ ក្រោយពីចរចារគ្នារួចមក អ្នកលក់ក៏បានយល់ព្រមប្រគល់ប្រាក់គ្រប់ចំនួនឲ្យនាង Meaghan វិញ ហើយនាងក៏សង្ឃឹមដែរថា នាងនឹងមានឈុតកូនក្រមុំថ្មី និងអាចរៀបការជាមួយនឹងគូដណ្ដឹងនារដូវក្ដៅខាងមុខនេះផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖