កូនមួយមែនពិត តែ Yang Mi លេងខ្លួនបញ្ចេញសាច់ភ្លៅមួយទំហឹង

//s9.kh1.co/bc/bcd5275025c9590115e17bd52d8ed1c1844b9959.jpg
តារា & កម្សាន្ដ

 ១១-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកណាថាមានកូនហើយមិនស្អាតនោះ មើលតែ Yang Mi ទៅកាន់តែមានសម្រស់ស្អាត និងលេងខ្លួនកាន់តែខ្ញង់ នៅក្នុងសម្លៀកបំពាក់សំពត់ឆែក បញ្ចេញសាច់ភ្លៅមួយទំហឹងបែបនេះ

ចិន៖ ទោះជាមានកូនមួយហើយក៏ដោយ ឃើញថា តារាសម្ដែងស្រី Yang Mi នៅតែមានប្រជាប្រិយភាព និងជា តារាស្រីលំដាប់ជួរមុខ នៅក្នុងរង្វង់សិល្បៈ ក្នុងពេលដែលរូបសម្រស់របស់នាងនៅតែមានភាពស្រស់ស្អាត ទាក់ទាញនៅក្នុងក្រសែភ្នែកមិត្តៗអ្នកទស្សនាជាច្រើន។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ តារាស្រី Yang Mi ស្រាប់តែបានបង្ហាញខ្លួនសារជាថ្មីនៅក្នុងកម្មវិធីមួយ ដែលបានធ្វើឲ្យមានភាពភ្ញាក់ផ្អើលដល់អ្នកលេងបណ្ដាញសង្គមជាច្រើន ដោយផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់អ្នកម្ដាយកូនមួយរូបនេះ ។ 

នៅក្នុងនោះដែរ នាងបានមកជាមួយនឹងឈុតសម្លៀកបំពាក់ ដែលរចនាឡើងជាមួយនឹងផ្នត់ផ្កាកុលាបពណ៌ស និងមានការតុបតែងមុខមាត់យ៉ាងស្រស់ស្អាត ដែលមើលទៅពិតជាមានភាពសាកសមជាទីបំផុតផងដែរ ប៉ុន្តែអ្វីដែលបានធ្វើឲ្យនាងកាន់តែមានភាពលេចធ្លោជាងនេះនោះគឺ តារាស្រីរូបនេះ ថែមទាំងបានមកជាមួយនឹងសំពត់ពណ៌ខ្មៅ ដែលជាសំពត់ឆែកយ៉ាងជ្រៅ បញ្ចេញសាច់ភ្លៅសខ្ចី និងជើងយ៉ាងស្រឡូន សឹងតែអាចធ្វើឲ្យ ទស្សនិកជនជាច្រើនដែលបានឃើញហើយ មានភាពជ្រួលច្របល់នឹងសម្រស់របស់នាង ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Yang Mi 
Yang Mi 
Yang Mi 
Yang Mi 
Yang Mi 
Yang Mi 
Yang Mi 
Yang Mi 
Yang Mi 
Yang Mi 
Yang Mi 
Yang Mi 
Yang Mi 
Yang Mi 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T