ទើបសម្រាលកូនទី៣ហើយ តែភរិយា វីជេ រតនា នៅមិនទាន់ធូរស្រាលនៅឡើយ

//s9.kh1.co/0a/0aca748d0b4a75f7ab312da3875e03b63440a518.jpg
តារា & កម្សាន្ដ

 ១១-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ជាការពិត មុនពេលមិនទាន់សម្រាលកូន ភរិយា វីជេ រតនា ក៏មានសុខភាពមិនសូវល្អស្រាប់ ក្រោយពេលវះកាត់សម្រាលកូនរួច​ ភរិយាតារារូបនេះ នៅតែមិនទាន់ធូរស្រាលនៅឡើយ។

ភ្នំពេញ៖ កាលពីថ្ងៃទី ៩ ខែ តុលា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ភរិយាអតីតពិធីករ វីជេ រតនា សម្រាលបានកូនប្រុសទី៣បានយ៉ាងជោគជ័យ មានសុវត្ថិភាពទាំងម្ដាយ និងកូន។ ជាការពិត បើងាកទៅមើលមុខមាត់កូនទើ់បនឹងកើតតារារូបនេះ មានមុខមាត់គួរឲ្យក្នាញ់មិនចាញ់បងៗប៉ុន្មានឡើយ ហើយតារាប្រុសរូបនេះក៏បានដាក់ឈ្មោះសម្រាប់កូនយ៉ាងពិរោះថា ធី នរះរ័ត្ន បញ្ញាសិទ្ធិ ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើគិតចាប់តាំងពីភរិយាតារាប្រុសរូបនេះបានធ្វើការវះកាត់សម្រាលកូនគឺមានរយៈពេល ៣ថ្ងៃហើយ តែមុននេះបន្តិច វីជេ រតនា បានបង្ហោះរូបភាពប្រពន្ធកំពុងសម្រាកនៅមន្ទីពេទ្យ ដោយមើលទៅនាងពិតជាមានអការៈមិនទាន់ធូរស្បើយនៅឡើយនោះទេ។ ក្រោយឃើញភរិយាមានសុខភាពបែបនេះ លោកប៉ាសម័យថ្មីរូបនេះ បានត្រឹមតែសម្ដែងនៅក្ដីអាណិត និងនិយាយថា៖ 

ប្រសិនជាអាច​ បងសុំ​ជាអ្នកឈឺ​ជំនួសអូន​ អាណិត​ប្រពន្ធខ្លោចចិត្ត

សម្ដី វីជេ រតនា

គួរបញ្ជាក់ផងដែរថា អំឡុងពេលមុនភរិយាដល់ថ្ងៃសម្រាល វីជេ រតនា ក៏បានបង្ហោះរូបភាពបង្ហាញឲ្យដឹងផងដែរថា ភរិយាលោកកំពុងមានសុខភាពខ្សោយ តែទោះបីជាយ៉ាងណាក៏រូបកលោក នៅតែចាំមើលថែ នៅក្បែរ និងលើកកម្លាំងចិត្តដល់ប្រពន្ធគ្រប់ជំហានផងដែរ។ ក្នុងរូបភាពថ្មីនោះ ឃើញថាភរិយាតារារូបនេះ ពេលដើរត្រូវមានអ្នកគ្រាដៃទាំងសងខាង និងបង្ហាញទឹកមុខមិនសូវស្រស់ប៉ុន្មានឡើយ ខណៈពេលទើបវះកាត់បាន៣ថ្ងៃរួចមកនេះ៕

សូមទស្សនារូបភាពខាងក្រោម៖​

វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា
វីជេ រតនា ជាមួយភរិយា និងកូនៗ
វីជេ រតនា ជាមួយភរិយា និងកូនៗ
វីជេ រតនា ជាមួយភរិយា និងកូនទី៣
វីជេ រតនា ជាមួយភរិយា និងកូនទី៣
វីជេ រតនា និងភរិយា 
វីជេ រតនា និងភរិយា 
វីជេ រតនា និងភរិយា 
វីជេ រតនា និងភរិយា 
វីជេ រតនា និងភរិយា 
វីជេ រតនា និងភរិយា 
វីជេ រតនា និងភរិយា 
វីជេ រតនា និងភរិយា 
វីជេ រតនា
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T