ខួបកំណើត ហេង កែវនីតា ក៏មិនណយដែរ កាដូសុទ្ធតែលុយ

//s9.kh1.co/12/1214ee8575d8f89f0398899934406032b2d837b9.jpg
តារា & កម្សាន្ដ

 ១១-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទោះបីជាមិនទាន់ដល់ថ្ងៃខួបកំណើតពិតប្រាកដរបស់ ពិធីការនី ហេង កែវនីតា មែន ប៉ុន្តែ នាងត្រូវបានមិត្តរួមការងារជាមួយគ្នា Suprise យ៉ាងភ្ញាក់ផ្អើល និងមានកាដូពិសេសៗជាច្រើនជូនទៅកាន់នាងផងដែរ។

ភ្នំពេញ៖ ជាការពិតណាស់ ពិធីការនីដ៏មានប្រជាប្រិយភាព ហេង កែវនីតា តាំងពីប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកនេះ យើងឃើញថា សន្ទុះនៃការគាំទ្ររបស់នាងនៅតែខ្លាំង និងមានអ្នកស្រលាញ់ចូលចិត្តកាន់តែច្រើន ពិសេសនាងកាន់តែមានចំណងមិត្តភាពល្អៗ ជាមួយអ្នករួមអាជីពសិល្បៈជាមួយគ្នាផ្ទាល់់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីម្សិលមិញនេះដែរ តារាស្រីរូបនេះ ក៏ទើបតែត្រូវបានមិត្តភក្ដិស្និទ្ធស្នាល និងអ្នករួមការងារជាមួយគ្នាមួយក្រុម ក្នុងនោះមានដូចជា អ្នកនាង ស៊ឹម សូលីកា និងគ្រួសារ អ្នកនាង សុខ សោម៉ាវត្តី លោក យឹម ណារ៉ា កញ្ញា ណា សាឌី និងមិត្តភក្ដិរបស់នាងមួយចំនួនទៀត បានរៀបចំកម្មវិធី Suprise ខួបកំណើតឲ្យនាងមុនថ្ងៃយ៉ាងពិសេស និងអធិកអធម មើលទៅរីករាយខ្លាំងបំផុត។

ជាមួយគ្នានេះផងដែរ បន្ទាប់ពី Suprise នំខួបកំណើតឲ្យ ហេង កែវនីតា យ៉ាងភ្ញាក់ផ្អើលរួចរាល់ហើយ ក្នុងនោះតារាស្រីរូបនេះ ក៏ទទួលបានពាក្យពេចន៍ជូនពរល្អៗ រួមនិងកាដូដូចជា បាច់ផ្កា របស់របរមានតម្លៃនានា ពិសេសនោះក៏មានកាដូជាក្រដាសលុយរៀលមួយបាច់ធំថែមទៀតផង។

យ៉ាងណាមិញ ទោះបីជាមិនទាន់ដល់ថ្ងៃខួបកំណើតពិតប្រាកដរបស់ ហេង កែវនីតា ពិតមែន ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកគាំទ្រជាច្រើន​របស់នាង បាននាំគ្នាផ្ញើពាក្យជូនពរទៅកាន់តារាស្រីរូបនេះក្នុងថ្ងៃពិសេសជាច្រើនហូរហែរ តាមរយៈបណ្ដាញសង្គមផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

 ហេង កែវនីតា
 ហេង កែវនីតា
 ហេង កែវនីតា
 ហេង កែវនីតា
 ទិដ្ខភាពដែលមិត្តរួមការងារ ហេង កែវនីតា ធ្វើខួបកំណើតឲ្យនាង
 ទិដ្ខភាពដែលមិត្តរួមការងារ ហេង កែវនីតា ធ្វើខួបកំណើតឲ្យនាង
 ទិដ្ខភាពដែលមិត្តរួមការងារ ហេង កែវនីតា ធ្វើខួបកំណើតឲ្យនាង
 ទិដ្ខភាពដែលមិត្តរួមការងារ ហេង កែវនីតា ធ្វើខួបកំណើតឲ្យនាង
 ទិដ្ខភាពដែលមិត្តរួមការងារ ហេង កែវនីតា ធ្វើខួបកំណើតឲ្យនាង
 ទិដ្ខភាពដែលមិត្តរួមការងារ ហេង កែវនីតា ធ្វើខួបកំណើតឲ្យនាង
ហេង កែវនីតា 
ហេង កែវនីតា 
ហេង កែវនីតា 
ហេង កែវនីតា 
 ហេង កែវនីតា និង សុខ សោម៉ាវត្តី
 ហេង កែវនីតា និង សុខ សោម៉ាវត្តី
ហេង កែវនីតា និងគ្រួសារ អ្នកនាង ស៊ឹម សូលីកា 
ហេង កែវនីតា និងគ្រួសារ អ្នកនាង ស៊ឹម សូលីកា 
 ហេង កែវនីតា សុខ សោម៉ាវត្តី និង ណា សាឌី
ហេង កែវនីតា សុខ សោម៉ាវត្តី និង ណា សាឌី
ហេង កែវនីតា និង យឹម ណារ៉ា 
ហេង កែវនីតា និង យឹម ណារ៉ា 
រូបភាពពី IG  ហេង កែវនីតា
ហេង កែវនីតា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T