រកឃើញដុំមាសដ៏កម្រនៅអូស្ត្រាលី ដែលអ្នកជំនាញជឿថា វាមានតម្លៃខ្ទង់មុឺនដុល្លារឯណោះ

//s9.kh1.co/ea/ea77d29470d7d5c98cdf2644dbd8f3cb70680671.jpg
សង្គម

 ១១-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មានពលរដ្ឋម្នាក់ មិនបញ្ចេញអត្តសញ្ញាណ បានរកឃើញនូវដុំមាសដ៏កម្រមួយនៅក្បែរទីក្រុង Kalgoorlie ភាគខាងលិចរដ្ឋ Perth ប្រទេសអូស្ត្រាលី ដែលមានទម្ងន់ប្រមាណ២៨០ក្រាម។

អូស្ត្រាលី៖ កាលពីព្រឹកថ្ងៃពុធទី០៧ ខែតុលាកន្លងទៅថ្មីៗនេះ មានពលរដ្ឋម្នាក់ មិនបញ្ចេញអត្តសញ្ញាណ បានរកឃើញនូវដុំមាសដ៏កម្រមួយនៅក្បែរទីក្រុង Kalgoorlie ភាគខាងលិចរដ្ឋ Perth ប្រទេសអូស្ត្រាលី ដែលមានទម្ងន់ប្រមាណ២៨០ក្រាម។ ហើយអ្នកជំនាញបានជឿជាក់ថា វាមានតម្លៃរហូតដល់ទៅ៣០,០០០ដុល្លារអាមេរិកឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីដុំមាស ត្រូវបានអ្នករកឃើញលាក់មុខ យកទៅបង្ហោះចែកចាយនៅលើគេហទំព័រហ្វេសប៊ុកឈ្មោះ The Prospector Patch ដោយសរសេររៀបរាប់យ៉ាងខ្លីថា៖

ដុំដ៏ល្អ និងស្រស់ៗចេញពីដី ទម្ងន់ប្រមាណ២៨០ក្រាម។

សារខ្លីនៅលើបណ្ដាញសង្គម

យ៉ាងណាមិញ ក្រោយពីរូបភាពទទួលបានការចាប់អារម្មណ៍ខ្លាំងរួចមក មានមហាជនជាច្រើន បាននាំគ្នាសួររកពីទីតាំងរកឃើញដុំមាសឲ្យច្បាស់លាស់ផងដែរ តែមិនមានការឆ្លើយតបឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

ដុំមាសដ៏កម្រដែលគេរកឃើញ
ដុំមាសដ៏កម្រដែលគេរកឃើញ
ដុំមាសដ៏កម្រដែលគេរកឃើញ
ដុំមាសដ៏កម្រដែលគេរកឃើញ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T