កូរ៉េខាងជើងដំឡើងសាច់ដុំ បង្ហាញមីស៊ីលផ្លោងឆ្លងទ្វីប នៅក្នុងព្យុហយាត្រារបស់ខ្លួន (មានវីដេអូ)

//s9.kh1.co/3a/3aef2755ed772fe5406252e1439bde468062a276.jpg
សង្គម

 ១១-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មិនមានសារព័ត៌មានបរទេសឬជនជាតិបរទេសណាម្នាក់ត្រូវបានអនុញ្ញាតឲ្យចូលរួមព្រឹត្តិការណ៍នោះទេ។

កូរ៉េខាងជើង៖ កូរ៉េខាងជើងបានធ្វើព្យុហយាត្រាយោធា នៅពេលយប់ដ៏កម្រមួយ កាលពីថ្ងៃសៅរ៍ ដោយមានការចូលរួមពីមេដឹកនាំ លោក គីម ជុងអ៊ុន ផងដែរ។ ក្បួនដង្ហែនេះបានប្រារព្ធខួបលើកទី៧៥ នៃគណបក្សពលករ។ ជាធម្មតា កូរ៉េខាងជើងប្រើព្យុហយាត្រារបស់ខ្លួន ដើម្បីបង្ហាញមីស៊ីលនិងអាវុធថ្មីៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកជំនាញបាននិយាយថា មីស៊ីលផ្លោងឆ្លងទ្វីបអាចមើលឃើញយ៉ាងច្បាស់ នៅក្នុងព្រឹត្តិការណ៍ នៅពេលព្រឹក។ វាជាក្បួនដង្ហែលើកដំបូងរបស់ប្រទេសនេះ ក្នុងរយៈពេល២ឆ្នាំនេះ ហើយវាបានកើតឡើងប៉ុន្មានសប្ដាហ៍ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក។

កូរ៉េខាងជើងមិនបានបង្ហាញមីស៊ីលផ្លោងនៅក្នុងព្យុហយាត្រារបស់ខ្លួនទេ ចាប់តាំងពីប្រធានាធិបតី ដូណាល់ ត្រាំ និងលោក គីម បានរៀបចំកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេ នៅក្នុងឆ្នាំ២០១៨។

បើយោងតាមយោធារបស់ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ការដង្ហែក្បូនបានធ្វើឡើង មុនពេលព្រឹកព្រលឹមថ្ងៃសៅរ៍។ មូលហេតុនៃការកំណត់យកពេលវេលាដូចនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។

មិនមានសារព័ត៌មានបរទេសឬជនជាតិបរទេសណាម្នាក់ត្រូវបានអនុញ្ញាតឲ្យចូលរួមនោះទេ ដូច្នេះអ្នកវិភាគកំពុងពឹងផ្អែក លើខ្សែវីដេអូកែសម្រួលរបស់កូរ៉េខាងជើង ដែលបានចេញផ្សាយ ដើម្បីវាយតម្លៃការដើរព្យុហយាត្រានេះ៕

រូបភាព៖

https://s9.kh1.co/__image/w=650,h=365,q=100/06/06481d044eb39e099a1428b9673400f51b4b21ba.jpg
https://s9.kh1.co/__image/w=650,h=365,q=100/ba/bafe27a097a68f3dca3376b30a7124bb2d1cfea7.jpg
https://s9.kh1.co/__image/w=650,h=365,q=100/2a/2a33ab769083afff17f1725f85ff94326df89f40.jpg
https://s9.kh1.co/__image/w=650,h=365,q=100/7b/7b8991d5e3fc8728ff8deb4b503b00981bffade4.jpg
https://s9.kh1.co/__image/w=650,h=365,q=100/fb/fb788e10710ed7e48bbfc585ae412b904d575d8d.jpg
https://s9.kh1.co/__image/w=624,h=351,q=100/b9/b91b9bf0a3e96afa9e41e2f7a6dd14f05effa8bf.jpg
https://s9.kh1.co/__image/w=624,h=351,q=100/f6/f664144fc7e4fa82b4ddaf1f20f02b06aaaa1ade.jpg

វីដេអូ៖

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ed/edf6ce34cdaf9baf5963c79996287d1f86e975de.jpg

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះមកទស្សនកិច្ចនៅរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដើម្បីលើកកម្ពស់ចំណេះដឹងពីអាហារសុវត្ថិភាព

 ១៨-ឧសភា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T