ស្រលាញ់ខ្លាំងប៉ុណ្ណា ក៏ពេលបែកគ្នា Demi Lovato ប្រគល់ចិញ្ចៀនខ្ទង់លានដុល្លារ ឲ្យទៅអតីតគូដណ្ដឹងវិញ

//s9.kh1.co/6f/6fb4464091e39be42e85a78742ddc1fa23d35fd6.jpg
តារា & កម្សាន្ដ

 ១០-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីបែកគ្នាអស់រយៈពេល ២សប្តាហ៍ តារាចម្រៀងស្រីនាង Demi Lovato បានសម្រេចចិត្ត ត្រលប់ចិញ្ជៀនតម្លៃរាប់លានដុល្លារ ទៅតារាសម្តែង Max Ehrich វិញ។

បរទេស៖ កាសែត The Sun បានរាយការណ៍ កាលពីដើមសប្តាហ៍នេះថា តារាសម្តែងប្រុសលោក Max Ehrich បានយករបស់របរ ចេញពីផ្ទះ តាររាចម្រៀងស្រី Demi Lovato បន្ទាប់ពួកគេ បានប្រកាសបែកគ្នាកាលពី ២សប្តាហ៍មុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះយ៉ាងណាក៏ដោយ ដើម្បីចៀសវាងការប្រឈមមុខគ្នា Max បានស្នើសុំជំនួយការរបស់លោក ឱ្យទទួលក៏ដូចជាដឹកជញ្ជូនរបស់របរ ដែលបានដឹកចេញពីផ្ទះអតីតគូដណ្តឹងរបស់ខ្លួន ។ ភ្លាមៗនោះ នៅពេលដែលលោក បានទទួលរបស់របរនេះតារាសម្តែងវ័យ ២៩ ឆ្នាំបានឃើញចិញ្ចៀនភ្ជាប់ពាក្យ ដែលលោកបានអោយ Demi កាលពីខែកក្កដា។

យ៉ាងណាមិញ វាមិនច្បាស់ថាតើ Demi បានគិតយ៉ាងម៉េច នៅពេលដែលនាងឲ្យនូវចិញ្ចៀនដែលមានតម្លៃថ្លៃ ទៅលោក ប៉ុន្តែប្រហែលជាម្ចាស់បទ «Let It Go» ក៏ចង់បញ្ចប់នូវការលុបអតីតកាល ក៏ដូចជា តារាសម្តែងប្រុសចេញពីការចងចាំរបស់នាង។ ប៉ុន្តែតារាចម្រៀងរូបនេះ អាចរក្សាបានប្រសិនបើ អតីតគូដណ្តឹងរបស់នាងមិនបានទាមទារ។

គួរបញ្ជាក់ផងដែរថា Max Ehrich បានសុំ Demi Lovato រៀបការ កាលពីខែកក្កដាជាមួយនឹង ចិញ្ចៀនពេជ្រកាត់រាងចតុកោណកែងធំ។ អ្នកជំនាញគ្រឿងអលង្ការវាយតម្លៃពេជ្រមានទម្ងន់ប្រហែល ១០ ការ៉ាត់ និងតម្លៃចិញ្ចៀនចាប់ពី ១ លានដុល្លារឡើងទៅឯណោះ៕

សូមទស្សនារូបខាងក្រោម៖

Max Ehrich និង Demi Lovato
Max Ehrich និង Demi Lovato
Max Ehrich និង Demi Lovato
Max Ehrich និង Demi Lovato
Max Ehrich និង Demi Lovato
Max Ehrich និង Demi Lovato
Max Ehrich និង Demi Lovato
Max Ehrich និង Demi Lovato
ចិញ្ជៀនដែលមានតម្លៃរាប់លានដុល្លារ
ចិញ្ជៀនដែលមានតម្លៃរាប់លានដុល្លារ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T