ខ្លាំងបាត់! កើតមកគ្មានដៃទាំងពីរមែន តែបុរសរូបនេះប្រើចង្កាបុកស្នូកឃើ ស៊ីលុយអ្នកភូមិព្រាត (មានវីដេអូ)

//s9.kh1.co/15/1536ebdd092c2088b3929b7f6302ab15457b14f4.jpg
សង្គម

 ១០-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បុរសប៉ាគីស្ថានម្នាក់ឈ្មោះ Muhammad Ikram កើតមកគ្មានដៃទាំងពីរ តែក្លាយជាអ្នកបុកស្នូកឃើញដ៏ពូកែ ដោយផ្ដេកខ្លួលលើតាបហើយប្រើចង្ការរបស់គាត់រុញគ្រាប់ពណ៌ស​ ដើម្បីបញ្ជូនគ្រាប់ពណ៌ក្រហមឲ្យចូលទី។

ប៉ាគីស្ថាន៖ ស្ទើរមិនគួរឲ្យជឿ បុរសប៉ាគីស្ថានម្នាក់ឈ្មោះ Muhammad Ikram កើតមកគ្មានដៃទាំងពីរ តែក្លាយជាអ្នកបុកស្នូកឃើដ៏ពូកែ ដោយការផ្ដេកខ្លួនលើតាបហើយប្រើចង្ការបស់គាត់រុញគ្រាប់ពណ៌ស​ ដើម្បីបញ្ជូនគ្រាប់ពណ៌ក្រហមឲ្យចូលទីបានយ៉ាងល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ល្បែងលំបាកប្រភេទនេះមិន​គួរណាលោក Ikram អាចលេងបានយ៉ាងស្ទាត់ជំនាញបែបនេះ​សោះ  ប៉ុន្ដែដោយសារការតស៊ូព្យាយាមហ្វឹកហាត់ជាច្រើនឆ្នាំ បានធ្វើឲ្យបុរសវ័យ៣២ឆ្នាំរូបនេះ អាចប្រកួតដាក់លុយជាមួយអ្នកបុកស្នូកឃើក្នុងតំបន់បានទៀតផង។

ថ្មីៗនេះ កំឡុងពេលទៅលេងនៅកន្លែងបុកស្នូកឃើ ក្នុងទីក្រុង Samundri ខេត្ដ Punjab ភាគខាងជើងប្រទេសប៉ាគីស្ថាន លោក Ikram បានសារព័ត៌មាន AFP ថា៖

វាជាការងារដ៏លំបាកមួយ ដែលទាមទារការខិតខំខ្លាំង។ ប្រសិនបើមានកីឡាករណាដូចខ្ញុំ ខ្ញុំត្រៀមខ្លួនរួចរាល់ដើម្បីតតាំងជាមួយគាត់។

លោក Ikram 

គួរឲ្យដឹងថា លោក Ikram កើតក្នុងត្រកូលគ្រួសារក្រីក្រ ហើយលោកនិងបងប្អូនចំនួននាក់ មិនមានលទ្ធភាពទៅសាលានោះទេ។ ប៉ុន្ដែក្នុងវ័យជំទង់លោកបានចាប់ផ្ដើមមើលគេលេងស្នូកឃើ ហើយចាប់តាំងពីពេលនោះ លោកក៏ចូលចិត្ដកីឡារប្រភេទនេះ រួចចាប់ផ្ដើមហ្វឹកហាត់ស្ងាត់ៗតែម្ដង។ លោក បង្ហើបថា ៖

កាលពីដំបូង ខ្ញុំព្យាយាមរុញគ្រាប់ស្នូកឃើដោយខ្លួនឯងនៅលើតាបទទេស្អាត។ ពីមួយថ្ងៃទៅមួយថ្ងៃៗ ជំនាញរបស់ខ្ញុំកាន់តែប្រសើរឡើង ហើយឥឡូវនេះខ្ញុំអាចប្រកួតជាមួយកីឡាករល្អក្នុងតំបន់បានទៀតផង៕

លោក Ikram 

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

លោក Ikram 
លោក Ikram 
លោក Ikram 
លោក Ikram 
លោក Ikram 
លោក Ikram 
លោក Ikram 
លោក Ikram 
លោក Ikram  
លោក Ikram  
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T