ក្រុមហ៊ុន មេហ្គាលីស៊ីង ភីអិលស៊ី បានរៀបចំកម្មវិធីផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់

//s9.kh1.co/4a/4ac3405a43d58269502f6dcfef790d3f8a1078a1.jpg
សង្គម

 ០៩-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ សម្រាប់អតិថិជនដែលមានបំណងចង់បង់រំលស់ម៉ូតូគ្រប់ស៊េរី ឬម៉ូឌែល ទាំងថ្មី និងមួយទឹក អតិថិជនអាចទំនាក់ទំនងមកក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ មេហ្គាលីស៊ីង ភីអិលស៊ី (Mega Leasing Plc.) ដើម្បីទទួលបានការបង់រំលស់ពីក្រុមហ៊ុននៅពេលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការផ្តល់សេវាបង់រំលស់ឥឡូវនេះ ចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ អតិថិជននឹងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ពីក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ មេហ្គាលីស៊ីង ភីអិលស៊ី ដែលមានដូចជា៖ ទូរស័ព្ទម៉ាក Samsung A51 ចំនួន ០៥ រង្វាន់ កុំព្យូទ័រ Asus Vivo Book ចំនួន ០៥រង្វាន់ និង ម៉ូតូ Honda Dream ស៊េរីឆ្នាំ២០២១ ចំនួន ០៥រង្វាន់។ ការចាប់រង្វាន់នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។

ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ មេហ្គាលីស៊ីង ភីអិលស៊ី នឹងធ្វើការប្រកាសលទ្ធផលសម្រាប់អ្នកឈ្នះរង្វាន់​ តាមរយៈការផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសបុកផេកផ្លូវការរបស់ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ មេហ្គាលីស៊ីង ភីអិលស៊ី (Mega Leasing Plc.)។

អតិថិជនដែលមានសំណាងឈ្នះរង្វាន់ពីក្រុមហ៊ុន ក្រុមការងាររបស់ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ មេហ្គាលីស៊ីង ភីអិលស៊ី នឹងធ្វើការទំនាក់ទំនងដើម្បីអញ្ជើញមកទទួលរង្វាន់។

អតិថិជនអាចដាក់ពាក្យស្នើសុំបង់រំលស់ ពីក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ មេហ្គាលីស៊ីង ភីអិលស៊ី នៅតាមសាខារបស់ក្រុមហ៊ុនដែលនៅជិតលោកអ្នកបំផុត។ ទីតាំងសាខារបស់ក្រុមហ៊ុនមាននៅ ការិយាល័យកណ្តាលរាជធានីភ្នំពេញ ចំការដូង អង្គស្នួល ខ្សាច់កណ្តាល តាខ្មៅ ត្បូងឃ្មុំ កំពង់ចាម បន្ទាយមានជ័យ ព្រះសីហនុ បាត់ដំបង សៀមរាប និងនៅតាមតំបន់ប្រតិបត្តិការសហគមន៍ជាច្រើនទៀត ឬតាមរយៈមន្ត្រីផ្នែកទំនាក់ទំនងអតិថិជន ០៦៩ ៧៨១ ៦៦៦ / ០៨៨ ៣០៩ ៧៧៧៧។

រួសរាន់ឡើងបង់រំលស់កាន់តែច្រើន មានឱកាសឈ្នះរង្វាន់កាន់តែច្រើន!

សម្រាប់ព័ត៌មានបន្ថែម៖ https://www.facebook.com/megaleasing

https://s9.kh1.co/__image/w=650,h=488,q=100/8a/8a4de8b488c67415087d2529915edbb9291d7f80.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T