កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ អតីតសមាជិកក្រុមចម្រៀងស្រី 2NE1 គឺ Sandara Park បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសនៅប៉ុស្តិ៍ MBC នៅលើកម្មវីធីឈ្មោះ «South Korean Foreigners» ដែលនាងបានទម្លាយពីការណាត់ជួបរបស់ខ្លួន កាលនៅក្នុងក្រុម 2NE1។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងការចាក់ផ្សាយនៅថ្ងៃនេះ ពិធីករក៏បានលើកសំណួរថា បានលេចលឺ ថាតារាចម្រៀងស្រីរូបនេះ ធ្លាប់លួចណាត់ជួបជាមួយតារាប្រុសល្បីម្នាក់ តែគ្មានអ្នកណាចាប់ទេនោះទេ? តើវាពិតឬយ៉ាងណា?
មិនបង្អង់យូរ តារាស្រីចាស់វស្សា តែមុខក្មេងជាងវ័យរូបនេះ ក៏បានឆ្លើយទាំងទឹកមុខភ្ញាក់ផ្អើល និងលាយឡំនឹង អស់សំណើចតិចៗផង ដោយពោលពាក្យថា ៖
យ៉ាងណាមិញ អ្នកយកព័ត៌មាន ក៏បានលើកឡើងសួរសំនួរបន្ថែមថា តើនាងមានគំនិតចង់ណាត់ជួបគ្នា ដោយបើកចំហ ជាមួយអ្នកណាម្នាក់ទេ? ចុះមានអ្នកចូលចិត្តហើយឬនៅ?
ទៀតសោត តារាស្រីវ័យ ៣៥ឆ្នាំរូបនេះ បានឆ្លើយថា ប្រសិនបើនាងចូលចិត្តអ្នកណាម្នាក់ នាងមិនចង់លាក់ខ្លួនទៀតនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះបានបន្ថែមថា រូបនាងមិនទាន់មានអ្នកអ្នកណាម្នាក់ ដែលនាងចូលចិត្តនៅឡើយទេ៕
សូមទស្សនារូបខាងក្រោម៖