ខួបរៀបការ ៤ឆ្នាំ ខៀវ សានសាណា និយាយពាក្យមួយឃ្លានេះទៅកាន់ប្ដី ស្ដាប់ហើយរំភើបជំនួស

//s9.kh1.co/71/71f8bf4eb7715aba258bbfb5db9704c8947640cb.jpg
តារា & កម្សាន្ដ

 ០៨-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ធ្មេចបើកៗ ដល់ខួបរៀបការ ៤ឆ្នាំ ខៀវ សានសាណា មិនមានកម្មវិធីជប់លៀងធំដុំឡើយ តែនាងគ្រាន់តែបង្ហោះរូបមួយសន្លឹក អមនឹងពាក្យពេចន៍ខ្លះៗ ទៅកាន់ស្វាមី គ្រប់គ្នាស្ដាប់ហើយ ពិតជារំភើបជំនួសណាស់។

ភ្នំពេញ៖ អាចនិយាយបានថា ពិធីការិនីជើងចាស់ដ៏មានប្រជាប្រិយភាព អ្នកនាង ខៀវ សានសាណា តាំងពីរៀបការមានគ្រួសារជាមួយស្វាមីជនជាតិអូស្ត្រាលីកាលពីប៉ុន្មានឆ្នាំមុនមក យើងឃើញថា ជីវិតគ្រួសាររបស់នាង កាន់តែមានសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ គួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងទៀត ទោះបីជាចំណងស្នេហ៍របស់តារាស្រីរូបនេះ ខុសសញ្ជាតិគ្នាក៏ពិតមែន ប៉ុន្តែស្វាមីរបស់អ្នកនាង ពិតជាអាចបំពេញតួនាទីជាប្ដី និងប៉ាដ៏ល្អ មើលថែប្រពន្ធកូនផ្ដល់ភាពកក់ក្ដៅពេញលេញ មិនដែលឲ្យល្អក់កករក្នុងជីវិតគ្រួសារឡើយ ទើបធ្វើឲ្យតារាស្រីរូបនេះ កាន់តែស្រលាញ់និងគោរពស្វាមីនាងខ្លាំង។

ពិសេសក្នុងថ្ងៃនេះផ្ទាល់តែម្ដង ជាថ្ងៃគម្រប់ខួបរៀបការ ៤ឆ្នាំ របស់ពួកគេ ដោយក្នុងនោះ ខៀវ សានសាណា ក៏បានបញ្ចេញអារម្មណ៍ពិតពីក្នុងចិត្តរបស់ខ្លួន ពោលពាក្យមួយចំនួនទៅកាន់ស្វាមី ជាមួយរូបភាពត្រឹមតែមួយសន្លឹកបង្ហោះនៅលើបណ្ដាញសង្គម អមដោយពាក្យសម្ដីដ៏សែនមានន័យ សរសើរប្ដីពេញៗមាត់ថា៖

បួនឆ្នាំមុនយើងបានកាន់ដៃគ្នាក្នុងនាមជាប្តីប្រពន្ធ ប្រាំពីរឆ្នាំមុនអ្នកបានចូលគោរពសំពះឱពុកម្តាយខ្ញុំ ហើយថ្ងៃនេះអ្នកនៅតែអោយតម្លៃគ្រួសារខ្ញុំ ខ្ញុំសូមហៅអ្នកថាជាស្វាមីដ៍មានគុណធម៍ Happy our wedding anniversary. Thank u for everything. ស្រលាញ់អ្នកមិនស្តាយក្រោយ my dear husband។

សម្ដី ខៀវ សានសាណា 

យ៉ាងណាមិញ តាមរយៈរូបភាព និងពាក្យពេចន៍ដ៏សែនមានន័យរបស់ តារាស្រីរូបនេះ និយាយទៅកាន់ស្វាមី ឃើញថាអ្នកគាំទ្រជាច្រើនមានការពេញចិត្ត ក៏ដូចជាកោតសរសើរអំពីចំណងស្នេហ៍ដ៏សែនផ្អែមល្ហែមរបស់តារារូបនេះជាហូរហែរផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ខៀវ សានសាណា
ខៀវ សានសាណា
ខៀវ សានសាណា និងស្វាមី
ខៀវ សានសាណា និងស្វាមី
ខៀវ សានសាណា និងស្វាមី
ខៀវ សានសាណា និងស្វាមី
ខៀវ សានសាណា និងស្វាមី
ខៀវ សានសាណា និងស្វាមី
សម្ដី ដែល ខៀវ សានសាណា  បានបង្ហោះ
សម្ដី ដែល ខៀវ សានសាណា  បានបង្ហោះ
ខៀវ សានសាណា
Chan Sophon
S.P

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៤ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T