ម៉ូស្គូ៖ អាជ្ញាធររុស្ស៊ីបានជម្លៀសប្រជាជនប្រមាណ ២,៣០០នាក់ ចេញពីភូមិនានាក្នុងតំបន់ Ryazan កាលពីថ្ងៃពុធ ដោយក្នុងនោះមានទាំងមនុស្ស ៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីអគ្គិភ័យបានឆាបឆេះនៅឃ្លាំងផ្ទុកអាវុធយុទ្ធភណ្ឌ ដែលបង្កជាផ្សែងខ្មៅអួរអាប់ពេញផ្ទៃមេឃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាមសេវាសង្គ្រោះបន្ទាន់រុស្ស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA ថា នៅក្នុងឃ្លាំងអាវុធមានផ្ទុកមីស៊ីល និងគ្រាប់កាំភ្លើងធំចំនួន ១១០គ្រាប់ ហើយគេអាចឮសំឡេងផ្ទុះនៅរៀងរាល់ ៥ទៅ១០ វិនាទីម្តង។ ចំណែកសារព័ត៌មាន TASS ក៏បានឱ្យដឹងដែរថា ក្នុងហេតុការណ៍នេះមានមនុស្ស ៦នាក់បានរងរបួស ដោយ ៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

គួរជម្រាបដែរថា ផ្លូវធ្វើដំណើរនានានៅក្នុងតំបន់កើតហេតុត្រូវបានបិទ ហើយប្រជាជនយ៉ាងតិចចំនួន ១៤ភូមិ ត្រូវបានជម្លៀសទៅរកទីកន្លែងសុវត្ថិភាព។ ចំណែកអភិបាលខេត្ត ក៏បានប្រកាសស្ថានភាពអាសន្ន នៅក្នុងតំបន់ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖