លើកទីមួយ ឃើញ ម៉ូលីកា គ្រងឈុតបុរាណ មើលទៅសាកសមណាស់

//s9.kh1.co/ee/ee5dc523d8aa74edc26477c9868294d47f28abea.jpg
តារា & កម្សាន្ដ

 ០៧-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីមុន ធ្លាប់តែឃើញ ម៉ូលីកា លេងខ្លួនស្អាតៗបែបសម័យ តែពេលគ្រងឈុតបុរាណបែបនេះទៅ ពិតជាស្រស់ស្អាតប្លែកភ្នែក ពិសេសនោះសាកសមខ្លាំងតែម្ដង។

ភ្នំពេញ៖ ជាការពិតណាស់ អតីតតារាចម្រៀងស្រី ម៉ូលីកា ទោះបីជាពេលបច្ចុប្បន្ននេះ នាងបានឃ្លាតឆ្ងាយ មិនប្រឡូកក្នុងវិស័យសិល្បៈទៀតក៏ដោយ ប៉ុន្តែនាងនៅតែទទួលបានការគាំទ្រពីមហាជនច្រើនដដែល ទៅលើមុខរបរដ៏ជោគជ័យរបស់នាងផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើងាកមកចាប់អារម្មណ៍លើសម្រស់ របស់អ្នកម៉ាក់កូនមួយរូបនេះវិញ យើងឃើញថា មួយរយៈចុងក្រោយនេះ តាំងពីសម្រាលកូនរួចជាច្រើនខែកន្លងមក ម៉ូលីកា កាន់តែមានភាពទាក់ទាញជាមួយការលេងស្ទាយ៍តុបតែងខ្លួនស្អាតខ្ញង់ៗ មិនចាញ់កាលនៅក្រមុំ ទោះស្លៀកសម្លៀកបំពាក់បែបអ្វីក៏ដោយ។

ជាក់ស្ដែងថ្មីៗនេះ ម៉ូលីកា ក៏ទើបតែបានធ្វើឲ្យមហាជនដែលជាអ្នកគាំទ្រ មានការលាន់មាត់ពោលពាក្យសរសើរជាច្រើនហូរហែរ នៅពេលនាងបានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីសម្រស់ក្នុងការរៀបចំតុបតែងគ្រងនូវឈុតបែប នារីអប្សរាបុរាណខ្មែរ ដែលក្នុងនោះ ទាំងប្រដាប់ប្រដាគ្រឿងលម្អនានា និងការរៀបចំ ពិតជាមានការសម្រិតសម្រាំងបានយ៉ាងល្អ ហើយអ្វីពិសេសនៅពេលដែល ម៉ូលីកា បានគ្រងនូវឈុតមួយនេះហើយ មើលទៅពិតជាមានភាពទាក់ទាញ ស្រស់ស្អាត​សាកសមខ្លាំងមែនទែន។

ជាមួយគ្នានេះ តាមរយៈរូបភាពជាច្រើនសន្លឹក ដែល ម៉ូលីកា បានបង្ហោះនៅលើបណ្ដាញសង្គម យើងឃើញថា មហាជន ក៏ដូចជាហ្វេនៗរបស់នាង មានការពេញចិត្ត និងបានចូលមកបញ្ចេញមតិកោតសរសើរនាងជាហូរហែរ៕

ទស្សនារូបភាពខាងក្រោម៖

ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
Chan Sophon
S.P

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T