ក្រុមអ្នកកាសែត ចាប់ប្លង់បានពេល លោកត្រាំ ដកដង្ហើមដង្ហក់ ក្រោយពីវិលត្រលប់មកដល់សេតវិមានវិញ (មានវីដេអូ)

//s9.kh1.co/82/82e6ac7519a35256590cb050e185396c14f94a58.jpg
សង្គម

 ០៧-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តាមរយៈឃ្លីបវីដេអូនៃការវិលត្រលប់មកដល់សេតវិមានរបស់លោកដូណាល់ ត្រាំ កាលពីព្រឹកថ្ងៃចន្ទ ទី០៥ ខែតុលាកន្លងទៅ បានធ្វើឲ្យមានសំណួរជាច្រើនទាក់ទងនឹងសុខភាពរបស់លោក ក្រោយគេមើលឃើញថាការដកដង្ហើមរបស់លោក ហាក់ខុសប្រក្រតី

អាមេរិក៖​ តាមរយៈឃ្លីបវីដេអូនៃការវិលត្រលប់មកដល់សេតវិមានរបស់លោកដូណាល់ ត្រាំ កាលពីព្រឹកថ្ងៃចន្ទ ទី០៥ ខែតុលាកន្លងទៅ បានធ្វើឲ្យមានសំណួរជាច្រើនទាក់ទងនឹងសុខភាពរបស់លោក ក្រោយគេមើលឃើញថាការដកដង្ហើមរបស់ប្រធានាធិបតីវ័យ៧៤ឆ្នាំរូបនេះ ហាក់ខុសប្រក្រតី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឃ្លីបវីដេអូបានបង្ហាញថា លោកត្រាំ ហាក់ដកដង្ហើមជ្រៅៗខុសពីធម្មតា បន្ទាប់ពីដោះម៉ាស់ចេញ ខណៈពេលលោកកំពុងព្យាយាមនិយាយទៅកាន់មន្រ្ដីក្រោមឳវាទ កងការពារ រួមទាំងអ្នកសារព័ត៌មាន។ ឃ្លីបនោះ បានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្ដាញសង្គម Twitter ហើយត្រូវគេកត់សម្គាល់ថា ប្រធានាធិបតីរូបនេះកំពុងតស៊ូខ្លាំងជាមួយជំងឺកូវីដ-១៩ គឺមិនដូចអ្វីដែលលោកប្រាប់ទៅសាធារណៈជនឡើយ។ តួយ៉ាង សូម្បីតែគិលានុប្បដ្ឋាយិកានៅ ICU ក៏សង្កេតឃើញថា​លោកត្រាំ ពិតជាពិបាកដកដង្ហើម ហើយគាត់កំពុងប្រឹងដកដង្ហើម។

ទោះជាយ៉ាងណា លោកត្រាំ ធ្លាប់បានអះអាងថាខ្លួនមានសុខភាពល្អ ហើយមានភាពស៊ាំនឹងវីរុសទៀតផង។ ជាក់ស្ដែង ក្នុងសារជាវីដេអូរយៈពេលជាង៩០វិនាទី ដែលបង្ហោះនៅលើបណ្ដាញអុីនធឺណេត លោកបាននិយាយថា៖

ខ្ញុំទើបតែចាកចេញពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Walter Reed វាពិតជាពិសេសណាស់ ខ្ញុំស្វែងយល់បានច្រើនអំពីជំងឺនេះ។ តែរឿងមួយដែលសំខាន់ សូមកុំឲ្យវាត្រួតត្រាលើជីវិតអ្នក កុំខ្លាចវា អ្នកត្រូវតែប្រឈមមុខ ព្រោះយើងមានឧបករណ៍វេជ្ជសាស្ដ្រ និងថ្នាំល្អបំផុត ដែលទើបផលិតបានថ្មីៗនេះ។

សារក្នុងវីដេអូរបស់លោកត្រាំ

លោកត្រាំ បានបញ្ជាក់ដែរថា លោកនឹងមិនបង្អង់ការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតយូរពេកទេ ហើយលោកនឹងចាប់ផ្ដើមវាឆាប់ៗនេះ ខណៈសល់តែជាងមួយខែទៀតប៉ុណ្ណោះ ការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី០៣ ខែវិចិ្ឆកានឹងឈានចូលមកដល់៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

លោក ត្រាំ ពេលមកដល់សេតវិមាន
លោក ត្រាំ ពេលមកដល់សេតវិមាន
លោក ត្រាំ ពេលមកដល់សេតវិមាន
លោក ត្រាំ ពេលមកដល់សេតវិមាន
លោក ត្រាំ ពេលមកដល់សេតវិមាន
លោក ត្រាំ ពេលមកដល់សេតវិមាន
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T