នេះជាសម្រស់ ឈិន ម៉ានិច្ច ពេលមិនទាន់ចូលសិល្បៈ ប្រែប្រួលខ្លាំងដល់ម្លឹង!

//s9.kh1.co/9e/9e4b7ac759fdc8ad76e28fa8e8ef9d601554dfa0.jpg
តារា & កម្សាន្ដ

 ០៦-តុលា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

បើគិតទៅ ត្រឹមរយៈពេលប៉ុន្មានឆ្នាំសោះ តារាចម្រៀង ឈិន ម៉ានិច្ច មានការផ្លាស់ប្ដូរសម្រស់ខ្លួនឯងច្រើនដល់ថ្នាក់ហ្នឹង ពិសេស បើប្រៀបធៀបរូបនាងពេលមិនទាន់ចូលសិល្បៈ និងពេលនេះ ឃើញថាស្អាតប្លែកខុសគ្នាឆ្ងាយដូចមេឃដី។

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឈិន ម៉ានិច្ច ត្រូវបានមហាជនទទួលស្គាល់ ថាជាតារាពន្លកថ្មីមួយរូប ដែលមានសមត្ថភាពបញ្ចេញសម្លេងច្រៀងផ្អែម ស្រាលស្រទន់ និងពីរោះលន្លង់លន្លោចគួរឲ្យសរសើរ ដែលភាពប៉ិនប្រសប់នេះហើយ ទើបធ្វើឲ្យតារារូបនេះ អាចមានប្រជាប្រិយភាពដល់សព្វថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត ចាប់តាំងពីបានក្លាយជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀង Camboodian Idol រដូវកាលទីពីរ កាលពីឆ្នាំ ២០១៦ កន្លងទៅមក  តារាចម្រៀងមកពីខេត្តកំពង់ស្ពឺរូបនេះ ហាក់មានភាពជោគជ័យ និងកាក់កបក្នុងវិស័យសិល្បៈច្រើនគួរឲ្យកត់សម្គាល់ផងដែរ។

ដោយឡែក បើក្រឡេកមកមើលរូបសម្រស់ និងស្ទាយ៍លេងខ្លួនរបស់ ឈិន ម៉ានិច្ច វិញ បច្ចុប្បន្ន សម្រស់របស់នាងពិតជាស្រស់ស្អាត ទាន់សម័យនិងលេចធ្លោខ្លាំងណាស់ ពិសេសនៅពេលដែលនាងចេញច្រៀងតាមកម្មវិធីអ្វីមួយម្ដងៗ អ្នកគាំទ្ជាច្រើនរតែងពោលពាក្យសរសើរជាហូរហែរ។

ប៉ុន្តែយ៉ាងណាមិញ បើងាកមកចាប់អារម្មណ៍ជាមួយរូបភាពចាស់ៗរបស់នាង កាលពីមិនទាន់ចូលសិល្បៈវិញ យើងឃើញថា តារារូបនេះ ពិតជាមានការផ្លាស់ប្ដូរ ក៏ដូចជាវិវត្តន៍ខ្លួនឯង ប្រែប្លែកខ្លាំងមែនទែន ដោយសារថាកាលពីមិនទាន់ចូលសិល្បៈ នាងមានការតុបតែងខ្លួន បែបសាមញ្ញៗមើលទៅមិនមានភាពទាក់ទាញអ្វីខ្លាំងនោះឡើយ តែពេលនេះវិញ ឈិន ម៉ានិច្ច ចេះលេងខ្លួនស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ សាកសមឈ្មោះជាតារាចម្រៀងល្បីពិតមែន៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ឈិន ម៉ានិច្ច សព្វថ្ងៃ
ឈិន ម៉ានិច្ច សព្វថ្ងៃ
ឈិន ម៉ានិច្ច សព្វថ្ងៃ
ឈិន ម៉ានិច្ច សព្វថ្ងៃ
ឈិន ម៉ានិច្ច សព្វថ្ងៃ
ឈិន ម៉ានិច្ច សព្វថ្ងៃ
ឈិន ម៉ានិច្ច សព្វថ្ងៃ
ឈិន ម៉ានិច្ច សព្វថ្ងៃ
ឈិន ម៉ានិច្ច ពេលមិនទាន់ចូលសិល្បៈ
ឈិន ម៉ានិច្ច ពេលមិនទាន់ចូលសិល្បៈ
ឈិន ម៉ានិច្ច ពេលមិនទាន់ចូលសិល្បៈ
ឈិន ម៉ានិច្ច ពេលមិនទាន់ចូលសិល្បៈ
ឈិន ម៉ានិច្ច ពេលមិនទាន់ចូលសិល្បៈ
ឈិន ម៉ានិច្ច ពេលមិនទាន់ចូលសិល្បៈ
ឈិន ម៉ានិច្ច ពេលមិនទាន់ចូលសិល្បៈ
ឈិន ម៉ានិច្ច ពេលមិនទាន់ចូលសិល្បៈ
ឈិន ម៉ានិច្ច ពេលមិនទាន់ចូលសិល្បៈ
ឈិន ម៉ានិច្ច ពេលមិនទាន់ចូលសិល្បៈ
ឈិន ម៉ានិច្ច
Chan Sophon
S.P

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T